មាតិកា
លិខិតបទដ្ឋានគតិយុត្តនានា
ស្តាប់ចម្រៀងគណៈមេធាវី (និពន្ធដោយ ឯកឧត្តម ជីវ សុងហាក់)
ទំនាក់ទំនង
អាសយដ្ឋាន ៖ អគារលេខ ១០-១១E0E1E2 ផ្លូវលេខ ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រអប់សំបុត្រលេខ ៖ ១៥៨៧
ទូរស័ព្ទលេខ ៖ (855) 23 220 237
ទូរសារលេខ ៖ (855) 23 213 658
អ៊ីម៉ែល ៖ info@bakc.org.kh
| សុន្ទរកថា ឯកឧត្តម ជីវ សុងហាក់ ប្រធានគណមេធាវីអាណត្តិទី៧ ក្នុងពិធីផ្ទេរ និង ទទួលតំណែងប្រធាន គណៈមេធាវី ពីប្រធានគណៈមេធាវីអាណត្តិទី៦ ទៅប្រធានគណៈមេធាវីអាណត្តិទី៧ |
|
|
|
សណ្ឋាគារ Inter Continetal ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៨
ថ្ងៃនេះ គឺជាទិវាដ៏មានសារៈសំខាន់សំរាប់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងសំរាប់រូបខ្ញុំដែលបានរៀបចំពិធីផ្ទេរ និងទទួលតំណែងប្រធានគណៈមេធាវីអាណត្តិទី ៦មកខ្ញុំបាទ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សុខ អាន នាយករដ្ឋមន្រ្តីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមខ្ញុំបាទជាប្រធានគណៈមេធាវីអាណត្តិទី ៧ ខ្ញុំបាទមានកិត្តិយស និងសេចក្តីរីករាយជាអនេកនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត អស់ពីដួងចិត្ត ចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលបានចូលរួមជាអធិបតី និងជាសក្ខីភាពនៃការទទួលតំណែង ជាប្រធានគណៈមេធាវីរបស់ខ្ញុំបាទនាពេលនេះ។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ខ្ញុំសូមសំដែងនូវការដឹងគុណជាពិសេស ចំពោះសហភាតាមេធាវីទាំងអស់ដែលបានបោះឆ្នោតគាំទ្រ ដោយសំឡេងច្រើនលើសលប់(សំឡេងគាំទ្រ ៣២៥ ក្នុងចំណោមសំឡេងឆ្នោតសរុប ៤៦៧) ដើម្បីឲ្យខ្ញុំបាទបានជាប់ជាប្រធានគណៈមេធាវី អណត្តិទី៧ នាមហាសន្និបាតលើកទី១៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៦ ខែ តុលា កន្លងទៅ។ ជាថ្មីម្តងទៀត ខ្ញុំសូមប្តេជ្ញាចិត្តដោយស្មោះស្ម័គ្រ អនុវត្តឲ្យខាងតែបាននូវទិសដៅ ផែនការនិង យុទ្ធសាស្រ្តនានា ដែលខ្ញុំបានសន្យានាពេលឃោសនាបោះឆ្នោត ក្នុងគោលដៅធ្វើយ៉ាងណាពង្រឹង និងពង្រីកគណៈមេធាវី ក៏ដូចជាវិជ្ជាជីវៈ មេធាវីទាំងមូល ឲ្យកាន់តែមានកិត្តិស័ព្ទល្អ រឹងមាំនិងរុងរឿងថែមទៀត។ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងអ្នកនាងកញ្ញា ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បានចែងកំណត់ឲ្យស្ថាប័នគណៈមេធាវីជាតិ មានលក្ខណៈជាស្ថាប័ន ឯករាជ្យ ស្វ័យត និង មានតួនាទីបំរើវិស័យយុត្តិធម៌។ តួនាទីនេះហើយ ដែលបានធ្វើឲ្យមេធាវីក្លាយជាតួអង្គមួយយ៉ាងសំខាន់ និងឈានមុខក្នុងការជម្រុញឲ្យមានយុត្តិធម៌ទាំងនៅក្នុងនីតិវិធី តុលាការក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។ ដោយសារមានវត្តមាន និងការចូលរួមរបស់មេធាវី សិទ្ធិ និងសេរីភាពជាសារវ័ន្តរបស់ប្រជាពលរដ្ឋមួយចំនួនធំ ជាពិសេសជនក្រីក្រ ត្រូវបានការពារ និងគោរពពីជនគ្រប់ស្រទាប់ជាន់ថ្នាក់។ ក្នុងកិច្ចការបំរើវិស័យយុត្តិធម៌ ខ្ញុំប្តេជ្ញាដឹកនាំគណៈមេធាវី ចូលរួមចំណែកសហការឲ្យអស់ពីសមត្ថភាព ទាំងកំលាំងកាយ និងស្មារតី ជាមួយរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ដែលសម្តេចបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី២ ក្រោមបាវចនាដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព ហើយដែលយុទ្ធសាស្រ្តនេះបានកំណត់យក អភិបាលកិច្ចល្អ ជាស្នូលក្នុងការធ្វើកំណែទម្រង់រដ្ឋដើម្បីឆ្ពោះទៅរកវឌ្ឍនភាព។ ក្នុងនោះ គណៈមេធាវីនឹងបន្តចូលរួមក្នុងកម្មវិធីកំណែទម្រង់ច្បាប់ និងតុលាការ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចូលរួមធ្វើសកម្មភាពមួយចំនួនមានជាអាទិ៍៖
ក្នុងគោលដៅសកម្មភាពខាងលើ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងពុំអាចសម្រេចបានឡើយប្រសិនបើ ពុំមានការគាំទ្រ និងសហការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ និងសហភាតាមេធាវីទាំងអស់ឡើយ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់ស្ថាប័នជាតិ ដៃគូអភិវឌ្ឍន៍ទាំងអស់ និងសហភាតាមេធាវីទាំងអស់ឲ្យបន្តចូលរួមជួយសម្រួល និងជួយគាំទ្រដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការប្រកបវិជ្ជាជីវៈរបស់មេធាវី ដើម្បីឲ្យគណៈមេធាវី និមេធាវីគ្រប់រូប អាចបំពេញតួនាទីបំរើវិស័យយុត្តិធម៌ប្រកបដោយប្រសិទ្ធិភាព និងមានភាពសក្ត័សិទ្ធិ និងដើម្បីជួយដល់រាជរដ្ឋាភិបាល កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ និងបញ្ហាប្រឈមមុខច្រើនទៀត។ ក្រៅពីកិច្ចការចូលរួមបម្រើវិស័យច្បាប់ និងយុត្តិធម៌ដែលបានរៀបរាប់ខាងលើ ខ្ញុំបាទក៏សង្កេតឃើញថា យោងលើការវិវត្តន៍ឥតឈប់ឈរនៃបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិកំណើននៃចំនួនមេធាវី និងទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេសនានាក្នុង តំបន់ ក៏ដូចជានៅលើពិភពលោកទាំងមូល គណៈមេធាវីមានការចំបាច់ក្នុងការចាត់វិធានការសមស្រប ប្រកបដោយប្រសិទ្ធភាពខ្ពស់សំរាប់ពង្រឹងចំណេះដឹងបច្ចេកទេសដល់ មេធាវី។ ក្នុងទិសដៅនេះ គណៈមេធាវីនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលនានា និងធ្វើបច្ចុប្បន្នភាពច្បាប់ដែលអនុម័តដោយរដ្ឋសភា និងបទដ្ឋានគតិយុត្តនានាដែលចេញដោយស្ថាប័នជាតិ និងអន្តរជាតិពាក់ពន្ធ័ ជូនសមាជិក សមាជិការមេធាវីទាំងអស់។ ទន្ទឹមនឹងកិច្ចការពង្រឹងសមត្ថភាព និងគុណភាពមេធាវី គណៈមេធាវីក៏នឹងយកចិត្តទុកដាក់មួយកំរិតថែមទៀត លើការអនុវត្តវិន័យ និងសីលធម៌មេធាវី ស្របតាមបញ្ញត្តិច្បាប់និងក្រមសីលធម៌ សម្រាប់មេធាវី ដើម្បីធានាការពារឲ្យបាននូវសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី។ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវអ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងកម្មវិធីគណៈមេធាវី និង សូមថ្លែងអំណរគុណដល់សមាជិក សមាជិកាគណៈមេធាវីទាំងអស់ ដែលបានផ្តល់សេចក្តីទុកចិត្តដល់រូបខ្ញុំ ក្នុងការដឹកនាំគណៈមេធាវី អាណត្តិទី៧នេះ។ ខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមពិសាអាហារសាមគ្គីនាល្ងាចនេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ផ្នែកខាងក្រោយ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ ជាទីបញ្ចប់! ខ្ញុំបាទសូមគោរពប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមបណ្ឌិត សុខ អាន នាយករដ្ឋមន្រ្តីស្តីទី និងលោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ភ្ញៀវជាតិនិង អន្តរជាតិ និង សមាជិក សមាជិការ គណៈមេធាវី ទាំងអស់ សូមឲ្យជួបប្រទះ នូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម អរគុណ! |
គេហទំព័រផ្សេងៗ
ឯកសារផ្សេងៗ
សូមផ្តល់យោបល់ ឬ សំណូមពរ
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី
ការជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី ១២ ឆ្នាំសិក្សា ២០១១-២០១៣វាយតម្លៃការដឹកនាំរបស់ប្រធានគណៈមេធាវី
តើការដឹកនាំរបស់ខ្ញុំអាណត្តិនេះដូចម្តេចដែរ? សូមចុចទីនេះដើម្បីវាយតម្លៃ!
អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី
ស្វែងរកមេធាវី
ដើម្បីស្វែងរកមេធាវី សូមចូលទៅកាន់ទំព័រ សមាជិកគណៈមេធាវី តាមរយៈម៉ឺនុយខាងលើ ហើយចុចលើ មេធាវី
ស្ថិតិអ្នកទស្សនា






![]() | ថ្ងៃនេះ | 135 |
![]() | ម្សិលមិញ | 320 |
![]() | សប្តាហ៍នេះ | 811 |
![]() | សប្តាហ៍មុន | 2167 |
![]() | ខែនេះ | 4461 |
![]() | ខែមុន | 9697 |
![]() | សរុប | 216961 |
IP របស់អ្នក 38.107.179.206
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012











