ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមមហាសន្និបាតលើកទី១០ របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមមហាសន្និបាតលើកទី១០ របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.)


នាថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោក ឌិន ស៊ីដែន អគ្គលេខាធិការរងគណៈមេធាវី ចូលរួមជាតំណាងគណៈមេធាវីដែលជាសមាជិកនីតិបុគ្គលនៅក្នុងមហាសន្និបាតលើកទី១០ របស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) នៅសណ្ឋាគារ Hyatt Regency Phnom Penh។ មហាសន្និបាតនេះធ្វើឡើងក្រោមអធិបតីភាព លោកមជ្ឈត្តករ សាន គីរី និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកមជ្ឈត្តករ និងសមាជិកជានីតិបុគ្គល។ គណៈមេធាវីត្រូវបានកំណត់ជាសមាជិកនីតិបុគ្គលរបស់ ម.ជ.ម. អនុលោមតាមមាត្រា១២នៃច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្ម។ ក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា គណៈមេធាវីបានចុះអនុស្សរណៈយោគយល់ជាមួយ ម.ជ.ម. រៀបចំសិក្ខាសាលារួមគ្នា និងចូលរួមកម្មវិធីទៅវិញទៅមកក្នុងន័យចូលរួមផ្សព្វផ្សាយអំពីមជ្ឈត្តការពាណិជ្ជកម្មទៅកាន់សមាជិកមេធាវី និងសាធារណៈផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

E1 432744481 923913929527829 7120516351427713753 n

E2 432767885 923914076194481 7269275489375505857 n

E3 432749974 923914009527821 4342562406863188761 n

E4 432743203 923914016194487 4317053745934306619 n