ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ នៅសាធារណរដ្ឋប្រជាមានិតចិន


នាថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (CALRC) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៥ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆុងជីង (Chongqing) នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងវេទិកាប្រចាំឆ្នាំនេះក៏មានកិច្ចពិភាក្សាពីអ្នកជំនាញមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ក្រោមប្រធានបទ៖ ១) ការអភិវឌ្ឍ និងអនុវត្តច្បាប់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ២) បទពិសោធន៍អំពីនីតិរដ្ឋ និងយន្តការសហប្រតិបត្តិការនៅក្នុងតំបន់ចិន-អាស៊ាន ៣) ការការពារផ្លូវច្បាប់សម្រាប់ក្របខណ្ឌសហប្រតិបត្តិការមេគង្គ-ឡាងចាង និងច្រកពាណិជ្ជកម្មអន្តរជាតិផ្លូវគោក និងសមុទ្រថ្មី និង ៤) ការអភិវឌ្ឍថ្នាលសម្រាប់សេវាផ្នែកច្បាប់ និងយន្តការសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងនៅគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 397619181 846200240632532 5222163655771955106 n

B2 396470104 846200040632552 3070541166140155879 n

B3 396702066 846200073965882 1962286834845280699 n

B4 397857635 846200257299197 4073104857888729215 n