សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះអនុស្សរណៈនៃការយោគយល់បង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះអនុស្សរណៈនៃការយោគយល់បង្កើតកិច្ចសហប្រតិបត្តិការផ្លូវការ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន


នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹងមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដែលតំណាងដោយលោកសាស្ត្រាចារ្យ ZHANG XIAO JUN អគ្គលេខាធិការនៃ CALRC និងជាព្រឹទ្ធបុរសនៃសាលាច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យភាគនិរតី វិទ្យាសាស្រ្ត នយោបាយ និងនីតិសាស្រ្ត នៅទីក្រុង Chongqing ប្រទេសចិន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការផ្លូវការរវាងស្ថាប័នទាំងពីរ។ អនុស្សរណៈនៃការយោគយល់នេះមានគោលបំណង រួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរផ្នែកច្បាប់ (exchanges in law) ផ្លាស់ប្តូរបទពិសោធន៍ ការផ្តល់អាហារូបករណ៍ដល់មេធាវី ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកច្បាប់ និងអភិវឌ្ឍយន្តការផ្តល់សេវាផ្នែកច្បាប់។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D2 398234638 845991957320027 4324191665166705015 n

D3 398240901 845991820653374 7470450517027532752 n

D4 398216584 845991773986712 8176113468846281225 n

D5 398234144 845991790653377 4668460383596716599 n