ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

នារសៀល ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣


នារសៀល ថ្ងៃពុធ ២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មេធាវីស្ត្រីក្នុងបុព្វហេតុឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី» ផ្សាភ្ជាប់ទៅនឹងប្រធានបទរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីគឺ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវីជាស្រ្តី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជាស្រ្តី ព្រមទាំងមានការចូលរួមដោយមេធាវីស្រ្តី ចំនួន ១៦០នាក់ ផងដែរ។ នៅក្នុងកម្មវិធីក៏មានការអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយលោកស្រីមេធាវី មុត ពិសិដ្ឋ សមាជិកាក្រុមប្រឹក្សាគណៈមេធាវី, ការថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងបុគ្គលិកគណៈមេធាវី ដោយលោកស្រីមេធាវី ម៉ី ឧសភា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី និងការថ្លែងចំណាប់អារម្មណ៍របស់តំណាងមេធាវីស្រ្តី ដោយលោកជំទាវ ឈីវ ភិរម្យ ផងដែរ។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិសំណេះសំណាល និងពាក្យពេចន៍ជជូនពរប្រកបដោយអត្ថន័យដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី និងបុគ្គលិកគណៈមេធាវីជាស្រ្តី ។ លើសពីនេះ ឯកឧត្តមប្រធាន បានលើកទឹកចិត្ត និងជម្រុញដល់បុគ្គលិកគណៈមេធាវី និងមេធាវីដែលជាស្រ្តីទាំងអស់អោយបន្តចូលរួមលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់នារី ឱ្យស័ក្តិសមទៅនឹងតម្លៃរបស់ស្ត្រី ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុកថា “ស្ត្រីជាត្បូងដ៏មានតម្លៃ” “ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ កម្មវិធីនេះ ក៏មានការចែកជូននូវវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដ៏ស្រស់ស្អាត ដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី បុគ្គលិកគណៈមេធាវីជាស្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 335130522 574089328116386 4143523481569475786 n

A2 333391801 1310215222891705 2689723945577202104 n

A3 331145508 921424702377384 1007066738028571500 n

A4 335096186 766689341259983 4599106378736489638 n