ប្រធាន​គណៈមេធាវី​អាណត្តិទី ៩

ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋានអគាររដ្ឋបាល ៖ ​អគារ​​ស្ថិតនៅកាច់ជ្រុងផ្លូវលេខ ១១២៩ និងផ្លូវលេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អាសយដ្ឋាននាយកដ្នានការពារក្តីជូន​ជនក្រីក្រ​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 864 078
ទូរសារ​​លេខ​ ៖ (855) ​23 864 076
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រឺ ផ្តល់យោបល់​​​


អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​ PDF បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2010 ម៉ោង 10:22

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

        អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​គឺ​ជា​អ្នក​ធ្វើ​សកម្មភាព​បណ្តឹង​ ឬទទួល​នូវ​សកម្មភាព​បណ្តឹង​របស់​តុលាការ​ ឬ​ភាគី​ម្ខាង​ទៀត​ ដោយ​ផ្អែក​លើក​ឆ្ទៈរបស់​ខ្លួន​ ក្នុង​នាម​ជា​ភាគី​ ហើយ​ជំនួស​ភាគី​ ហើយ​អានុភាព​នៃ​ការ​ធ្វើ​សកម្មភាព​បណ្តឹង​ ឬ​ ទទួល​នូវ​សកម្មភាព​បណ្តឹង​នោះ​នឹង​មាន​ទៅ​លើ​ភាគី​ ។អានុភាព​នៃ​សកម្មភាព​របស់​អ្នក​តំណាងមាន​ទៅ​លើ​សាមី​ខ្លួន​ ដោយ​សារ​តែ​អ្នក​តំណាង​នោះ​មាន​សិទ្ធិ​តំណាង​ ចំពោះ​អ្នក​តំណាង​​តាម​ផ្លូវ​បណ្តឹង​ មាន​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ និង​ អ្នក​តំណាង​ដោយ​អាណត្តិ។

        អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ គឺ​ជា​អ្នក​តំណាង​ដែល​បាន​ទទួល​សិទ្ធិ​នោះដោយ​យោង​តាម​បញ្ញត្តិ​នៃ​ច្បាប់​ ឬ​តាម​រយៈ​សេចក្តី​សម្រេច​របស់​តុលាការ​ ជា​អាទិ៍​ មិន​មែន​បាន​ទទួល​សិទ្ធិ​នោះ​ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​សាមី​ភាគី​ទេ។អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ ជា​ទូទៅនឹង​ធ្វើ​សកម្មភាព​បណ្តឹង​ ជំនួស​ភាគី​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​បណ្តឹង​ ដើម្បី​ផល​ប្រយោជន៍​ភាគី​នោះ។ក៏​ប៉ុន្តែ​ ក្នុង​ករណី​ដែល​ពុំ​មាន​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​នេះ​ ហើយ​ដោយ​សារ​តែ​ភាគីម្ខាង​ទៀត​ចាំ​បាច់​ធ្វើ​បណ្តឹង​ជា​បន្ទាន់​នោះដូច្នេះ​ហើយតុលាការ​ត្រូវ​ធ្វើ​កា​រជ្រើស​​តាំង​អ្នក​តំណាង​ពិសេស​ សម្រាប់​តែ​ករណី​ពិសេស​នេះដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត​ទៅ​វិញ​ (មាត្រា៣៦) ហើយ​នេះ​ក៏​ជា​តំណាង​ដែល​ច្បាប់​បាន​កំណត់​មួយ​ប្រភេទដែរ។

        អ្នក​តំណាង​ដោយ​អាណត្តិ​ គឺ​ជា​អ្នក​តំណាង​ដែល​បាន​ទទួល​សិទ្ធិ​តំណាង​នោះដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​សាមី​ភាគី។ទោះបី​​ជា​ភាគី​ដែល​មាន​សមត្ថភាព​ក្នុង​ការធ្វើ​បណ្តឹង​ក៏​ដោយ​ តាម​ធម្មតា​ ច្រើន​តែ​ពុំ​មាន​ចំណេះ​ដឹងស្តីពី​ច្បាប់​ដែល​ចាំ​បាច់ដើម្បី​ធ្វើ​សកម្មភាព​បណ្តឹង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ និង​ឲ្យ​បាន​សម​ស្រប​ទេដូច្នេះ​ហើយ​ អ្នក​តំណាង​ដោយ​អាណត្តិ​ គឹ​ជា​អ្នក​ទទួល​នូវ​សិទ្ធិ​ដោយ​ការ​អាណត្តិ​ពី​ភាគី​ ចំពោះ​រឿង​ក្តី​នីមួយៗហើយ​ធ្វើ​សកម្មភាព​បណ្តឹង​នោះ។ក្រៅ​ពី​នេះក្នុង​ករណី​ដែល​ស្ថាប័ន​រដ្ឋ​ដូច​ជា​រដ្ឋ​ ឬ​ក្រសួង​ ជា​ដើមជា​ភាគី​វិញ​គេ​ចាត់​តាំង​ឲ្យ​មន្ត្រី​ស្ថាប័ន​នោះ​ធ្វើ​សកម្ម​ភាព​បណ្តឹង​ ហើយ​នេះ​ក៏​ជា​អ្នក​តំណាង​ដោយ​អាណត្តិ​ដែរ(មាត្រា៥៣កថាខណ្ឌ​ទី១ចំណុច​ទី២) ។

(តារាង) ប្រភេទ​នៃ​អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

​ អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង

អ្នកតំណាងដែលច្បាប់បានកំណត់ៈករណី​ដែល​ជ្រើស​តាំង​ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​សាមី​ភាគី​

(១) អ្នក​តំណាង​តាម​ផ្លូវ​ច្បាប់​សារ​ធាតុ​ (មាត្រា៣២កថាខណ្ឌទី៣)

ឧទាហរណ៍ៈជន​ដែល​មាន​សិទ្ធិ​អំណាច​មេបា​, អ្នក​អាណាព្យាបាល​ទូទៅ​

(២) អ្នក​តំណាង​ពិសេស​ (មាត្រា៣៦កថាខណ្ឌ​ទី១, មាត្រា១៦៦)

អ្នកតំណាងដោយអាណត្តិៈករណី​ដែល​បាន​ជ្រើស​តាំង​ដោយ​ផ្អែក​លើ​ឆន្ទៈ​របស់​សាមី​ភាគី​

(១) មេធាវី(មាត្រា៥៣កថាខណ្ឌទី១វាក្យខណ្ឌ​ទី១)

(២) តតិយជន​ ក្រៅ​ពី​មេធាវីដែល​ត្រូវ​បាន​ទទួល​ស្គាល់​ឲ្យ​ធ្វើ​សកម្មភាព​បណ្តឹង​ជំនួស​ភាគី​ ដោយ​យោងតាម​ក្រម​នីតិវិធី​រដ្ឋ​ប្បវេណី​ ឬ​តាម​ច្បាប់​ដទៃ​ទៀត​ (កថាខណ្ឌ​ដដែល​ ចំណុច​ក)

(៣) ក្នុង​ករណី​ដែល​ភាគីជា​រដ្ឋ​ ឬ​ ស្ថាប័ន​រដ្ឋ​ ជាអាទិ៍ហើយ​ស្ថាប័ន​រដ្ឋ​នោះជា​អាទិ៍បាន​ចាត់​តាំង​មន្ត្រី​របស់​ខ្លួន​ជា​អ្នក​តំណាង​ (កថា​ខណ្ឌ​ដដែល​ ចំណុចខ)

(៤) ករណី​ដែក​តុលាការ​អនុញ្ញាត​ឲ្យ​មាន​ការ​តំណាង​ដោយ​តតិយ​ជន​ដែល​មិន​មែន​ជា​មេធាវី​ ក្នុង​រឿង​ក្តី​ដែល​តម្លៃ​កម្ម​វត្ថុ​នៃ​បណ្តឹង​តិច​ជាង​ ១.០០០.០០០(មួយលាន) រៀល(កថាខណ្ឌ​ដដែល​ ចំណុចគ)​

 

. អ្នកតំណាងដែលច្បាប់បានកំណត់

() ក្នុងករណីដែលអ្នកតំណាងដែលច្បាប់បានកំណត់មានការពាក់ព័ន្ធនឹងបណ្តឹង

        ក្នុង​ករណី​​ដែល​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​នីតិវិធី​បណ្តឹង​ ជា​បឋមភាគី​ជា​អនីតិជន​ ឬ​ ជា​ជន​នៅ​ក្រោម​អាណា​ព្យា​បាល​ទូទៅហេតុ​នេះ​ហើយជន​ដែល​ត្រូវ​បាន​ផ្តល់​នូវ​សិទ្ធិ​តំណាង​ដែល​ច្បាប់​បាន​កំណត់តាម​ផ្លូវ​ច្បាប់​សារធាតុ​ (អ្នក​តំណាង​តាម​ផ្លូវ​ច្បាប់​សារធាតុ) ដូច​ជា​អ្នក​មាន​សិទ្ធិ​អំណាច​មេបាលើ​អនីតិជន​នោះឬ​ អ្នក​អាណាព្យា​បាល​ទូទៅជា​ដើមក្លាយ​ជា​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​តាម​ផ្លូវ​នីតិវិធី​បណ្តឹង​ សម្រាប់​អនីតិធន​ ឬ​ជន​នៅ​ក្រោម​អាណា​ព្យាបាល​នោះ​ផង​ដែរ។​ ម្យ៉ាង​ទៀតប្រសិន​បើ​គ្មាន​មាន​អ្នក​តំណាង​ដែល​ច្បាប់​កំណត់​តាម​ផ្លូវ​ច្បាប់​សារ​ធាតុឬ​ ប្រសិន​បើ​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ពុំ​អាច​អនុវត្ត​សិទ្ធិ​តំណាង​របស់​ខ្លួន​បាន​ តុលាការ​អាច​ជ្រើស​តាំង​អ្នក​តំណាង​ពិសេស​ (មាត្រា៣៦កថាខណ្ឌទី១, ម្យ៉ាង​ទៀត​ សូម​​មើល​មាត្រា១៦៦) សម្រាប់​ជន​ដែល​មាន​បំណង​ធ្វើ​សកម្មភាព​បណ្តឹង​ចំពោះ​បុគ្គល​ចំពោះ​បុគ្គល​ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​បណ្តឹង​ ដោយ​ផ្អែក​លើ​ពាក្យ​សុំ​របស់​បុគ្គល​នោះ។អ្នក​តំណាង​ដែល​ត្រូវ​បាន​តុលាការ​ជ្រើ​តាំង​សម្រាប់​ភាគី​ដែល​ជា​អនីតិជន​ ឬ​ ជា​ជន​នោ​ក្រោម​អាណា​ព្យា​បាល​ទូទៅក្នុង​ករណី​ទាក់​ទង​នឹង​ឋានៈ​បុគ្គលក៏​ជា​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ដែរ។

() ឋានៈរបស់អ្នកតំណាងដែលបានកំនត់

        អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ គឺ​ជា​អ្នក​តំណាំង​ មិន​មែន​សាមី​ភាគី​ទេដូច្នេះ​ មិន​អាច​ក្លាយ​ជា​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សាល​ក្រម​ ឬ​សាដី​កា​បាន​ឡើយ(មាត្រា១៩៨ចំណុចក)  ។ក៏​ប៉ុន្តែ​ អ្នក​តំណាំង​ដែល​ច្បាប់​បាន​កំណទ់ធ្វើ​សកម្មភាព​បណ្តឹង​ ជំនួស​សាមី​ភាគី​ ក្នុង​ករណី​ដែល​សាមី​ភាគី​នោះ​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​បណ្តឹង​ ហេតុ​នេះ​ហើយ​ មាន​ករណី​ជា​ច្រើន​ដែល​ត្រូវ​ចាត់​ទុក​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ ដូច​សាមី​ភាគិ​ដែរ(មាត្រា៧៥កថាខណ្ឌទី២ចំណុច​ ក, មាត្រា២៤៨, មាត្រា១៤២, មាត្រា១៧៣កថាខណ្ឌ​ទី១ចំណុចគជា​អាទិ៍) ។

() ទំហំនៃសិទ្ធិតំណាងដែលច្បាប់បានកំណត់

        ទំហំ​នៃ​សិទ្ធិ​តំណាង​ដែល​ច្បាប់​បាន​កំណត់​ ត្រូវ​កំណត់​តាម​បញ្ញត្តិ​នៃ​ក្រម​រដ្ឋ​ប្បវេណី​ និង​ច្បាប់​ដទៃ​ទៀត​ប្រសិ​ន​បើ​គ្មាន​ចែង​ពិសេស​ទេ(មាត្រា៣២កថា​ខណ្ឌ​ទី៤) ។ក៏​ប៉ុន្តែ​ ដើម្បី​ការ​ពារ​សាមី​ខ្លួន​ ឬ​ភាគី​ម្ខាង​ទៀត​ និង​ដើម្បី​ឲ្យ​មាន​ស្ថិរភាពក្នុង​នីតិវិធី​បណ្តឹង​ មាន​បញ្ញត្តិ​កម្រិត​ និង​កែ​តម្រូវ​ខ្លះៗ(មាត្រា៣៣, មាត្រា៣៧ជា​អាទិ៍) ។

        ម្យ៉ាង​ទៀតចំពោះ​អ្នក​តំណាង​នីតិបុគ្គល​វិញ​ ក៏​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​ស្តីពីការ​តំណាង​ដែល​ច្បាប់​បាន​កំណត់​ខាង​លើ​នេះ​ដែរ(មាត្រា៣៨) ។នេះ​គឺ​មាន​ន័យ​ថាតាម​ផ្លូវ​បណ្តឹង​ អ្នក​តំណាង​នីតិបុគ្គល​ត្រូវ​ចាត់​ចែង​ ដូច​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់​ដែរ​ ។

. អ្នកតំណាងដោយអាណត្តិ

() លក្ខណសម្បត្តិនៃអ្នកតំណាងដោយអាណត្តិ

() គោលការណ៍

        ជា​គោល​ការណ៍​ ជន​ដែល​អាច​ក្លាយ​ទៅ​ជា​អ្នក​តំណាង​ដោយ​អាណត្តិ​ មាន​តែ​មេធាវី​ទេ(គោល​ការណ៍​នៃ​ការ​តំណាង​មេធាវី​, មាត្រា៥៣កថា​ខណ្ឌ​ទី១) ។នេះ​គឺ​ដើម្បី​ការ​ពា​រផល​​ប្រយោជន៍​សាមី​ភាគី​ដែល​ជា​អ្នក​ពឹង​ពាក់​ ។ហេតុ​នេះ​ហើយក្នុង​ករណី​ដែល​ជន​ក្រៅ​ពី​មេធាវីបាន​ធ្វើ​សកម្មភាព​បណ្តឹង​ ក្នុង​នាម​ជា​អ្នក​តំណាង​ដោយ​អាណត្តិ​ ជា​គោល​ការណ៍​ គឺ​ជា​អំពើ​ខុស​ច្បាប់​នឹង​ច្បាប់​ ហើយ​តុលាការ​ត្រូវ​បំបាត់​ចោល​នូវ​ការ​ពាក់​ព័ន្ធ​របស់​អ្នក​នោះក្នុង​បណ្តឹង​ ។សកម្មភាព​ដែលអ្នក​នោះ​បាន​ធ្វើពុំ​មាន​សុពល​ភាព​ទេក៏​ប៉ុន្តែ​ ប្រសិន​បើ​ភាគី​បាន​ផ្តល់​សច្ចានុមតិ​សកម្មភាព​នោះ​នឹង​មាន​សុពល​ភាព​ ។

() ករណីពិសេស)

      ស្តីពី​ករណិ​ដែល​អាច​ជ្រើស​តាង​ជន​ក្រៅ​ពី​មេធាវី​ធ្វើ​អ្នក​តំណាង​ដោយ​អាណត្តិ​ ក្រម​នីតិវិធី​រដ្ឋប្បវេណិ​បាន​ទទួល​ស្គាល់​ករណី​ដូច​ជា(១) ករណីដែល​ទទួល​ស្គាល់​ឲ្យ​តតិយ​ជន​ក្រៅពី​មេធាវី​ ថ្វើ​សកម្មភាព​បណ្តឹង​ ជំនួស​ភាគី​ដោយ​យោង​​តាម​ច្បាប់​ (មាត្រា៥៣កថា​ខណ្ឌទី១ចំណុចក) (២) ករណី​ដែល​រដ្ឋ​ ឬ​ ស្ថាប័ន​រដ្ឋ​ ជា​អាទិ៍​ជា​ភាគិ​ ហើយ​មាន​ការ​កំណត់​ឲ្យ​មន្ត្រី​ស្ថាប័ន​នោះ​ធ្វើ​ជ​ាអ្នក​តំណាង​ស្ថាប័ន​នោះជា​អាទិ៍​ (មាត្រា៥៣កថាខណ្ឌ​ទី១ចំណុចខ) និង(៣) ករណី​ដែល​អនុញ្ញាត​ឲ្យ​តតីយ​ជន​ពិសេស​ក្រៅ​ពី​មេធាវីធ្វើ​ជា​អ្នក​តំណាង​ក្នុង​រឿង​ក្តី​ដែល​ទឹក​ប្រាក់​នៃ​កម្ម​វត្តុថ​នៃ​បណ្តឹង​នោះ​តិច​ជាង​ ១លាន​រៀល​ មាត្រា៥៣កថាខណ្ឌទី១ចំណុច​ គម្យ៉ាង​ទៀតសូម​មើល​មាត្រាដដែល​ កថាខណ្ឌ​ទី៣) ។ករណី​ (៣) គឺ​ជា​ករណី​ដែល​ទឹក​​ប្រាក់​សេដ្ឋកិច្ច​នៃ​សិទ្ធិ​និង​កាតព្វកិច្ច​ដែល​ត្រូវ​កំណត់​ដោយ​បណ្តឹង​នេះ​ មាន​តិច​តួចដូច្នេះ​ហើយទោះ​ជា​មិន​មែន​ជា​មេធាវី​ក៏​ដោយ​ក៏​ទទួល​ស្គាល់​ឲ្យ​ជន​ដែល​ភាគី​មាន​ការ​ទុក​ចិត្ត​ ហើយ​ដែល​តុលាការ​យល់​ឃើញ​ថា​អត់​មាន​បញ្ហា​ដែរធ្វើ​ជា​អ្នក​តំណាងដោយ​អាណត្តិ​ ។

() ការប្រគល់សិទ្ធិតំណាងដោយអាណត្តិ

        សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ ត្រូវ​បាន​ផ្តល់​ដោយ​ការ​បង្ហាញ​ឆន្ទៈ​ដោយ​ភាគី​ថាបាន​ផ្តល់​នូវ​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ ត្រូវ​ធ្វើ​ការ​បញ្ជាក់​ដោយ​លាយ​លក្ខណ៍អក្សរថា​​ ខ្លួន​មាន​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​នោះ(មាត្រា៣៥កថាខណ្ឌ​ទី៣) ។

() ឋានៈរបស់អ្នកតំណាងដោយអាណត្តិ

        សកម្មភាព​បណ្តឹង​ដែល​ធ្វើ​ដោយ​អ្នក​តំណាង​ដោយ​អាណត្តិ​ នឹង​បង្កើត​នូវ​អានុភាព​ដូច​គ្នា​​នឹង​សកម្មភាព​ដែល​ធ្វើ​ដោយ​ភាគី​ (មាត្រា៥២កថាខណ្ឌ​ទី៣) ។ក៏​ប៉ុន្តែ​អ្នក​តំណាង​ដោយ​អាណត្តិ​មិន​មែន​ជា​ភាគិ​ទេដូច្នេះ​មិន​ទទួល​នូវ​អានុភាព​នៃ​សាល​ក្រម​ ឬ​ សាល​ដី​ការ​ឡើយ។ម្យ៉ាង​ទៀត​ ខុស​ពីអ្នក​តំណាង​ដែល​ច្បាប់​កំណត់​អ្នក​តំណាង​ដោយ​អាណត្តិ​អាច​ធ្វើ​សាក្សីឬ​ អ្នក​ធ្វើ​កោសល​វិច្ច័យ​បាន។

        ទោះ​បី​ជា​បាន​ធ្វើ​ការ​ជ្រើស​តាំង​អ្នក​តំណាង​ដោយ​អណត្តិ​ក៏​ដោយ​ ក៏​ភាគី​នោះ​អាច​ចូល​តុលាការ​តែ​ឯង​ ឬជា​មួយ​​អ្នក​តំណាង​ដោយ​អាណត្តិ​ ដើម្បី​ទាញ​ហេតុ​ផល​ដោយ​ផ្ទាល់​មាត់​ដោយ​ខ្លួន​ឯងបាន​ (​មាត្រា៥២កថាខ័ណ្ឌទី២) ។ក្នុង​ករណី​ដែល​សាម៉ី​ភាគី​បាន​ចូល​តុលាការ​ជាមួយ​អ្នក​តំណាង​ដោយ​អាណត្តិ​ ហើយ​បាន​លុច​ចោលឬកែ​តម្រូវ​ភ្លាម​ៗនូវ​ការ​សារភាពនិង​ សេចក្តី​ថ្លែង​ការណ៍​ផ្សេង​ទៀតស្តី​ពី​អង្គ​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​តំណាង​ដោយ​អាណត្តិ​ សកម្ម​ភាព​របស់​អ្នក​តំណាង​ដោយ​អាណត្តិ​នោះ​ពុំ​មាន​សុពល​ភាព​ឡើយ(​មាត្រា៥២​កថាខ័ណ្ឌទី៣វាក្យខណ្ឌ​ទី២) ។

() សិទិ្ធអំណាចរបស់អ្នកតំណាងដោយអាណត្តិ---ទំហំនៃសិទិ្ធអំណាចរបស់អ្នកតំណាងដោយអាណត្តិ

      អ្នក​តំណាង​ដោយ​អាណត្តិ​ អាច​ធ្វើ​រាល់​សកម្ម​ភាព​បណ្តឹងដែល​ចាំ​បាច់​ក្នុង​ការបន្ត​នីតិ​វិធី​ ដូច​ជា​ ការ​ដាក់ពាក្យ​បណ្តឹង​ ការ​ឆ្លើយ​ដោះសារ​ចំពោះ​បណ្តឹង​ ការ​ប្តឹង​តបការ​ប្តឹង​ឧបា​ស្រ័យ​ទៅ​តុលាការ​ជាន់​ខ្ពស់ជា​ដើមចំពោះ​រឿង​ក្តី​ដែល​ខ្លួន​បាន​ទទួល​អាណត្តិ​ (មាត្រា៥៤កថាខ័ណ្ឌទី១) ។លើស​ពី​នេះ​ទៀត​ ក្នុង​ករណី​ដែល​ អ្នក​តំណាង​ដោយ​អាណត្តិ​ជា​មេធាវីភាគី​មិន​អាច​កម្រិត​នូវ​សិទិ្ធ​តំណាង​នោះ​បាន​ទេលើក​លែង​តែ​ករណី​កំណត់​មួយ​ចំនួន(មាត្រា៥៤វាក្យខ័ណ្ឌទី៣) ។ក្នុង​ករណី​ដែល​អ្នក​តំណាង​ដោយ​អាណត្តិ​ជា​ជន​ដែល​មិន​មែន​ជា​មេធាវី​ ភាគី​អាច​កម្រិត​នូវ​ទំហំ​នៃ​សិទិ្ធ​តំណាង​នោះ​បានហើយ​អាច​ឲ្យ​អ្នក​តំណាង​ដោយ​អាណត្តិ​នោះធ្វើ​តំណាង​តែចំពោះ​សកម្មភាព​​បណ្តឹង​មួយ​ចំនួន​ដែល​កំណត់​ដោយ​ឡែក​បាន(មាត្រា៥៤កថាខ័ណ្ឌ​ទី៤) ។

        ទោះ​បី​ជា​អ្នក​តំណាង​ដោយ​អាណត្តិ​ជា​មេធាវី​ក៏ដោយចំពោះ​សកម្ម​ភាព​បណ្តឹង​​ដែល​មិន​ចាំ​បាច់​ដើម្បី​ឈ្នះ​ក្តី​ក្នុង​រឿង​ក្តី​ដែល​ភាគី​បានពឹងពាក់​ ហើយដែល​អាច​មាន​អនុភាព​ធ្វើ​ឲ្យ​ខូច​ផល​ប្រយោជន៍​របស់​ខ្លួនភាគី​អាច​កម្រិត​សិទិ្ធ​អំំណាច​​បាន​ដែរ( មាត្រា៥៤វាក្យខ័ណ្ឌ៣) ។សកម្មភាព​បណ្តឹង​ទាំង​នោះ​ មាន​ដូច​ជាការ​ប្តឹង​តប(មាត្រា​៨៦) ការ​ដក​ពាក្យ​បណ្តឹង​ (មាត្រា២១៧) ការ​ផ្សះ​ផ្សារ(មាត្រា​ ២២០) ការ​លះ​បង់និង​ការ​ទទួល​ស្គាល់​នូវ​ការ​ទាម​ទារ(មាត្រា២២១) ការ​ដក​ខ្លួន​​ពី​​បណ្តឹងការ​ដាក់​ពាក្យ​បណ្តឹង​ឧបាស្រ័យ​ទៅ​តុលាការ​​ជាន់​​ខ្ពស់(មាត្រា២៦០) ការ​ដក​ពាក្យ​បណ្តឹង​ឧបា​ស្រ័យ​ពី​តុលាការ​ជាន់​ខ្ពស់(មាត្រា២៦៩, មាត្រា២៨៦) ការ​ជ្រើស​តាំង​អនុ​តំណាង(មាត្រា៥៤កថាខ័ណ្ឌ​ទី២) ។

()​ មូលហេតុនៃករារលត់សិទិ្ធនូវតំណាងដោយអាណត្តិ

        សិទិ្ធ​តំណាង​ដោយ​អាណត្តិនឹង​ត្រូវ​រលត់​ដោយ​មូល​ហេតុ​ដូច​ជាមរណភាព​របស់​អ្នក​តំណាង​ដោយ​អាណត្តិការ​បាត់​បង់​នូវ​លក្ខណ​សម្បត្តិ​របស់​អ្នក​តំណាងឬការ​បញ្ចប់​កិច្ច​ការ​អាណត្តិជា​អាទិ៍(មាត្រា៥៦កថាខ័ណ្ឌ​ទី១) ម្យ៉ាង​ទៀតភាគី​អាច​ដក​សិទិ្ធ​តំណាង​ដោយ​អាណត្តិ​នៅ​ពេល​ណា​ក៏​បាន​ដែរ​ (មាត្រា​ ៥៦កថាខ័ណ្ឌ​ទី២) ។ក៏​ប៉ុន្តែ​តាម​ទស្សនៈ​នៃស្ថិរភាព​នៃ​នីតិ​វិធី​បណ្តឹងការ​​រលត់​នូវ​សិទិ្ធ​តំណាង​ដោយ​អាណត្តិពុំ​មាន​អនុ​ភាព​ឡើយប្រសិន​បើ​មិន​បាន​ជូន​តំណឹង​អំពី​ការ​រលត់​សិទិ្ធ​នោះពី​សាមី​ភាគីឬពី​អ្នក​តំណាង​ ទៅ​ភាគី​ម្ខាង​ទៀត(មាត្រា៥៦កថាខ័ណ្ឌ​ទី៣) ។ម្យ៉ាង​ទៀត​ទោះ​បី​ជា​មានករណី​ដែល​ភាគី​បាន​ទទួល​មរណ​ភាពឬ​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ធ្វើ​បណ្តឹង​ ឬករណី​ដែល​អ្នក​តំណាង​ដែល​ច្បាប់​បានកំណត់ត្រូវ​បាន​ប្តូរ​ ជា​អាទិ៍ក៏​ដោយក៏​សិទិ្ធ​តំណាង​មិន​រលត់​ទេហើយ​អ្នក​តំណាង​ដោយ​អាណត្តិ​នឹង​ក្លាយ​ទៅ​ជា​ អ្នក​តំណាង​ដោយ​អាណត្តិ​របស់​សន្តិជនឬអ្នក​អាណា​ព្យាបាល​ទូទៅ​ជា​អាទិ៍(មាត្រា៥៥) ។

() ការចាត់ចែងក្នុង​​ករណីមានកង្វះនូវសិទិ្ធតំណាងដោយអាណត្តិ

() ករណីមានកង្វះនូវសិទិ្ធតំណាងដោយអាណត្តិ

        ការ​មាន​សិទិ្ធ​តំណាង​ដោយ​អា​ណត្តិគឺ​ជា​ល័ក្ខខ័ណ្ឌ​នៃ​អនុភាព​នៃ​សកម្មភាព​បណ្តឹង​ដែល​ធ្វើ​ដោយ​អ្នក​តំណាង​ហេតុ​​នេះ​​ហើយប្រសិន​បើ​មាន​​ការសង្ស័យ​នូវ​ការ​ខ្វះ​សិទិ្ធ​តំណាង​ដោយ​អា​ណត្តិតុលាករ​ត្រូវ​ស្រាច​ជ្រាវ​អំពី​អត្ថិ​ភាពឬនត្ថិភាព​នៃ​សិទិ្ធ​តំណាងដោយ​ឆន្ទា​នុ​សិទ្ធិ(មាត្រា៥៧កថាខ័​ណ្ឌ​ទី១) ។ហើយ​លទ្ធផល​គឺករណី​ដែល​បាន​ដឹង​ថាពុំ​មាន​សិទិ្ធ​តំណាង​ដោយ​អាណត្តិ​ទេតុលាការ​ត្រូវ​ណែ​នាំ​ឲ្យ​​កែ​តម្រូវ​នូ​វ​ចំនុច​កង្វះ​នោះ(​ការ​ផ្តល់​​សច្ចា​នុ​មតិ​) ដោយ​កំណត់​នូ​វ​អំឡុង​ពេល​មួយ​ (មាត្រា៥៦កថាខ័ណ្ឌ​ទី២) ។ប្រសិន​បើ​ភាគី​បាន​ផ្តល់​នូវ​សច្ចា​នុមតិសកម្ម​ភាព​តំណាង​ដោយ​គ្មាន​សិទិ្ធនឹង​មាន​អនុ​ភាព​ប្រតិសកម្មតាំង​ពី​ពេល​ដែល​សកម្ម​ភាពនោះត្រូវ​បាន​ធ្វើ​ឡើង(មាត្រា៥៧កថាខ័ណ្ឌ​ទី៣) ។

() ឥទ្ធិភលនៃកង្វះសិទិ្អតំណាងទៅ​​លើ​​បណ្តឹង

        ក្នុង​ករណី​ដែល​បណ្តឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​តំណាងប្រ​សិន​បើ​ពុំ​មាន​សិទិ្ធ​តំណាង​ទេសកម្មភាព​ដាក់​បណ្តឹង​នោះនឹង​ក្លាយ​ទៅ​ជា​មោឃៈដូច្នេះ​ហើយប្រ​សិន​បើ​ពុំ​មាន​សច្ចានុមតិ​ទេតុលាការ​ត្រូវ​លើក​ចោល​បណ្តឹង​នោះដោយ​លើក​យក​មូល​ហេតុ​ថាជា​បណ្តឹង​មិន​ស្រប​ច្បាប់។ប៉ុន្តែទោះ​ជា​បាន​ចេញ​សាល​ក្រមឬ​សាល​ដីកាដោយ​មិន​បាន​ដឹង​​អំពី​កង្វៈ​សិទិ្ធ​​តំណាង​ក៏​ដោយសាល​ក្រមឬសាល​ដីការ​នោះ​មិន​​មែន​មោ​ឃៈ​ដោយ​ស្វ័យ​ប្រវត្តិ​ទេគឺ​ភាគី​អាច​ទាម​ទារ​ឲ្យ​លុប​ចោល​ដោយ​បណ្តឹង​ឧទ្ធរណ៍ឬ​ដោយបណ្តឹង​សារទុក្ខ​បាន(មាត្រា២៨៥កថាខ័ណ្ឌ​ទី២ចំនុចឃ) ហើយ​ក្រោយ​សាល​ក្រមឬ​សាល​ដី​កា​បាន​ចេញ​ជា​ស្ថាពរ​ក៏​ដោយ​ក៏​អា​ចទាម​ទារ​ឲ្យលុប​ចោល​បានដោយ​បណ្តឹង​ទាម​ទារ​ឲ្យ​ជំនុំ​ជម្រះ​សារ​ជាថ្មី​វិញ​បាន(មាត្រា៣០៧កថាខ័ណ្ឌ​ទី១ចំណុចគ) ។

. អ្នកជំនួយ

        អ្នក​ជំនួយ​​គឺ​ជា​​អ្នក​ចូល​សាល​សាវនាការ​ជា​មួយ​និង​ភាគី​ ឬអ្នក​តំណាង​ដោយ​អាណត្តិហើយ​ជួយ​ក្នុង​ការ​ទាញ​ហេតុ​ផលនៅ​ពេល​ដែល​មាន​ការអនុញ្ញត្តិ​ពី​តុលាការ៕អ្នក​ជំ​នួយគឺ​ខុស​ពី​អ្នក​តំណាង​ដែល​ច្បាប់​បាន​កំណត់ឬពី​អ្នក​តំណាង​ដោយ​អាណត្តិ​ ដែល​ធ្វើ​សកម្មភាព​បណ្តឹង​ជំនួស​ភាគី។ក៏​ប៉ុន្តែ​ សេចក្តី​ថ្លែងការណ៍​ដែល​អ្នក​ជំនួយ​បានធ្វើ​ ប្រសិន​បើ​ភាគី​ ឬអ្នក​តំណាង​ដោយ​អាណត្តិ​មិន​បាន​លុប​ចោលឬ​កែ​តម្រូវ​ភ្លាម​ៗ​ទេអានុភាព​នៃ​សេចក្តី​ថ្លែង​ការណ៍​នោះនឹង​ធ្លាក់​ទៅ​លើ​សាម៉ី​ភាគី(មាត្រា៥៨កថាខ័ណ្ឌ​ទី៣) ដូច​សេចក្តី​ថ្លែង​ការណ៍​របស់​​សាម៉ី​ភាគីឬអ្នក​តំណាង​ដោយ​អាណត្តិ​ដែរ។

        របប​អ្នក​ជំនួយ​ត្រូវ​​បាន​ប្រើ​សម្រាប់​បណ្តឹង​ទាក់​ទង​នឹង​កម្មសិទិ្ធ​បញ្ញាជា​អាទិ៍ដែល​ចាំ​បាច់​ត្រូវ​មាន​ចំណេះ​ដឹង​ជំនាញហើយ​ភាគីនិងអ្នក​តំណាង​ដោយ​អាណត្តិ​ ជាអាទិ៍ពុំ​មាន​ចំណេះ​ដឹង​នោះ​ទេ។

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត​នៅ ថ្ងៃសុក្រ ទី23 ខែកក្កដា ឆ្នាំ2010 ម៉ោង 13:12
 

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ69
mod_vvisit_counterម្សិល​មិញ346
mod_vvisit_counterសប្តាហ៍​នេះ69
mod_vvisit_counterសប្តាហ៍​មុន2698
mod_vvisit_counterខែ​នេះ7773
mod_vvisit_counterខែ​មុន13604
mod_vvisit_counterសរុប423970

ចំនួន​អ្នក​កំពុងទស្សនា ៖ 6
IP របស់​អ្នក 184.72.184.104
,
កាលបរិច្ឆេទ ៖ 19 ឧសភា, 2013