ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


ការគ្រប់គ្រងគណៈ​មេធាវី​ និង ​ច្បាប់​ពាណិជ្ជ​កម្ម បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី11 ខែឧសភា ឆ្នាំ2010 ម៉ោង 00:26

កាលពីថ្ងៃ ១០ ខែ ឧសភា ឆ្នាំ ២០១០ គណៈមេធាវី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សហការ​ជា​មួយ ​LAWASI​A​ បាន ​រៀប​ចំសិក្ខា​សាលា​មួយ​ស្តី​ ការគ្រប់​គ្រង​គណៈ​​មេធាវី​​ និង​ ​ច្បាប់​​ពាណិជ្ជ​កម្ម​​ ក្រោម​​ជំនួយ​​ឧបត្ថម្ភ​​ពី​​ក្រុម​​ មេធាវី​​កម្ពុជា​​អន្តរ​​ជាតិ​ ​ក្រុម​​មេធាវី​​សំរិទ្ធ​​ ការិ​យាល័យ​​មេធាវី​ប៊ុន​ និង ​សហការី​ និង​ ក្រុម​មេធាវី​មហានគរ​។ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នេះ ​ឯកឧត្តម​ ជីវ​ សុង​ហាក់​ប្រធាន​គណៈ​មេធាវី​បាន​មាន​ប្រសាសន៍​ ថា ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិន​ស្ថិត​នៅ​ឯ​កោ​តែឯងទេ ​ពោល​គឺ​យើង​មាន​ការ​ជួយ​គាំទ្រ​ពី​សមាជិក​នានា​នៃ ​LAWASIA​។ ថ្លែង​ក្នុង​មតិ​ចាប់​អារម្មណ៍ ​និង​គោលបំណង​សិក្ខាសាលា ​លោក​ លេសស្តឺ ​ហ័ង​ ប្រធាន​ LAWASIA​ ប្រទេស​ហុង​កុង ​និង ​ជា​ប្រធាន​ផ្នែក​អប់រំ​ និង​ ភាព​ជា​ដៃ​គូ​ បាន ​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គណៈ​មេធាវី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ជា ​សមាជិក​ថ្មី​បំផុ​ត​របស់ ​LAWASIA។​

គួរ​ឲ្យ​គត់​សំគាល់​ផង​ដែរ​ថា ​សិក្ខា​សាលា​នេះ​មាន​ការ​ធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធាន​បទ​សំខាន់​នានា​ ដូច​ជា​ការ​បង្ហាញ​ពី​ការ​បណ្តុះ​ បណ្តាល​ច្បាប់​ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក ​លេស​ស្តឺ ​ហ័ង​ ឯករាជ្យ​ភាព​នៃ​តួនាទី​របស់​គណៈ​មេធាវី​ ក្នុង​កំណែ​ទម្រង់​ច្បាប់ ​និង ​ប្រព័ន្ធ​តុលាការ​ដោយ​លោក​មេធាវី​ អាសូមី ​សុយ​សូគី ​សមាជិក​ LAWASIA​ ប្រទេស​ ជប៉ុន​ និង​​ជា​អតីត​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ តួនាទី​របស់​មេធាវី​ក្នុង​កិច្ច​ការ​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​ កញ្ញា​មេធាវី​ ម៉ាឡាធី ​ដាស​ មេធាវី​ប្រទេស​ សំាង​ហ្គា​ពួរ​ ការ​ដាក់​វិន័យ​ដោយ​លោក​មេធាវី​ ហ្គា​ហាម​ ឡឹង​ មេធាវី​ប្រទេស​ហ្វីជី​ ទស្សនៈ​វិស័យ​ទាក់​ទង​ទៅ​នឹង​ផ្សារ​ភាគ​ហ៊ុន​ដោយ​លោក​លេស​ស្តឺ ​ហ័ង ​និង​ ទស្សនៈ​វិស័យ ​និង​ការ​រំពឹង​ទុក​របស់​វិនិយោគ​បរទេស​ដោយ​លោក​មេធាវី​ ចុង​វាន​ ជ័រ​ មេធាវី​ប្រទេស​កូរ៉េ ​និង ​ជា​ប្រធាន​គណៈ​កម្មការ​ទំនាក់​ទំនង​អន្តរ​ជាតិ។​ចំនុច​ដែល​ជាទី​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ការ​បង្ហាញ​ តួនាទី​របស់​មេធាវី​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ និង ក្នុង​វិនិយោគ​បរ​ទេស​ ពី​ព្រោះ​ថា​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិន​ធ្លាប់​បាន​ធ្វើ​ សិក្ខា​សាលា​ស្តី​ពី​ប្រធាន​បទ​នេះ​ទេ។​ ជាទី​បញ្ចប់​ សិក្ខា​សាលា​នេះ​ទទួ​ល​បាន​លទ្ធ​ផល​ជា​ផ្លែផ្កា​ ពី​ព្រោះ​ថា​សិក្ខា​កាម​ទំាងអស់​ទទួល​បាន​នូវ​ចំណេះ​ដឹងថ្មីៗ​ជាច្រើន។​

ថ្លែង​ក្នុង​ឱកាស​បិទ​សិក្ខា​សា​លា​នេះ ​ឯកឧត្តម​ ជីវ​ សុង​ហាក់​ប្រធាន​គណៈ​មេធាវី​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ ​វា​គ្មិន​ទាំង​ឡាយ​ និង​ អ្នក​ឧត្ថម្ភ​ទាំង​ឡាយ។​ លើស​ពី​នេះ​លោក​ក៏បាន​ជូន​ដំណឹង​ដល់​សិក្ខា​កាម​ទាំង​អស់​ពី​យល់​ព្រម​របស់​LAWASIA​ ក្នុង​ការ​បញ្ជូន​មេធាវី​កម្ពុជា​ដើម្បី​ទៅ​ដក​ស្រង់​បទ​ពិសោធន៍​ការងារ​នៅ​ បណ្តាល​ប្រទេស​សមាជិក​របស់ ​LAWASIA​។​

 

រូបភាព​សកម្មភាព​នានា​

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ58
mod_vvisit_counterម្សិល​មិញ491
mod_vvisit_counterសប្តាហ៍​នេះ1378
mod_vvisit_counterសប្តាហ៍​មុន3051
mod_vvisit_counterខែ​នេះ10067
mod_vvisit_counterខែ​មុន10753
mod_vvisit_counterសរុប255798

ចំនួន​អ្នក​កំពុងទស្សនា ៖ 6
IP របស់​អ្នក 38.107.179.210
,
កាលបរិច្ឆេទ ៖ 23 ឧសភា, 2012