ក្រម​នីតិវិធីរដ្ឋប្បវេណី

អ្នក​តំណាង​តាម​ផ្លូវ​បណ្តឹង​

កថាខណ្ឌទីអ្នកតំណាងតាមផ្លូវបណ្តឹង

. អត្ថន័យនៃអ្នកតំណាងតាមផ្លូវបណ្តឹង

អាន​លំអិត

ការដកហូត​សមត្ថកិច្ច​ជំនុំ​ជម្រះ និងបណ្តឹង​ដិត​ចិត្ត

មាត្រា ២៧.- ការដកហូត​ចៅ​ក្រម​​ពី​សមត្ថកិច្ច​ជំនុំ​ជម្រះ​

អាន​លំអិត


ស្តាប់​ចម្រៀង​គណៈមេធាវី (និពន្ធដោយ​ ឯកឧត្តម ជីវ សុងហាក់)

ទំនាក់ទំនង

អាសយដ្ឋាន​ ៖ ​អគារ​​លេខ ​១០​-​១១​E​0​E1​E2​ ផ្លូវ​​លេខ​​ ១៨០ ​សង្កាត់​​បឹង​រាំង​ ខណ្ឌ​​ដូន​ពេញ ​រាជ​ធានី​​ភ្នំពេញ​។
​ប្រអប់​​សំបុត្រ​​លេខ​ ៖ ១៥៨៧
ទូរស័ព្ទ​​លេខ​ ៖ (855) 23 220 237
ទូរសារ​​លេខ​ ៖ (855) ​23 213 658
អ៊ីម៉ែល ​៖ info@bakc.org.kh

អ្នកអាចស្នើសុំ រី ផ្តល់យោបល់​​​


សកម្មភាព​គណៈមេធាវី
សិក្ខាសាលាស្តីពី ”ករណីសិក្សា នៃរឿងក្តីព្រហ្មទណ្ឌ” បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃពុធ ទី30 ខែមិថុនា ឆ្នាំ2010 ម៉ោង 15:11

altនាថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១០ នៅ​សាល​ប្រជុំនៃ​ក្រសួង​យុត្តិធម៌ គណៈមេធាវី​នៃ​ព្រះ​រា​ជា​ណា​​ចក្រ​​កម្ពុជា​ និង​​មជ្ឈ​មណ្ឌល​​ដើម្បី​យុត្តិ​ធម៌​និង​ការ​បង្រួប​បង្រួម ក្រោម​​កិច្ច​សហ​ប្រតិបត្តិ​ការ​​ក្រ​សួង​​យុត្តិ​ធម៌​ នឹង​​មាន​ការ​ឧបត្ថម្ភ​ពី​អង្គ​ការ​ OSI (Open Society Institute) បាន​រៀប​ចំសិក្ខា​សាលា​​ស្តី​ពី “ករណីសិក្សា​នៃ​រឿងក្តី​ព្រហ្មទណ្ឌ” ។ គួរកត់​សំគាល់​ផង​ដែរ​ថា​ នេះគឺជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​គណៈកម្មការ​ព្រហ្មទណ្ឌ​នៃ​គណៈមេធាវី​​​បាន​​រៀប​​ចំ​​ដើម្បី​បង្ហាញ​​នូវ​ការ​​លើក​ឡើង​នូវ​ករណី​សិក្សា​នានា​ដើម្បី​រក​អោយ​ឃើញ​នូវ​ចំនុច​ខ្វះ​ខាត​របស់​ចៅ​ក្រម​ ព្រះ​រាជ​អាជ្ញា​ ប៉ូលីស​យុត្តិធម៌​ និង​មេធាវី... ។ ថ្លែងក្នុង​ឱកាស​បើក​សិក្ខា​សាលា​ឯកឧត្តម​ជីវ​ សុង​ហាក់ ប្រធាន​គណៈមេធាវីបាន​មាន​ប្រសាសន៍ថា នេះគឺ​ជា​ជំហាន​សន្សឹមៗ​ដែល​ក្រុម​គណៈកម្ម​ការ​ទាំង​បី​របស់គណៈមេធាវី​ចូល​ខ្លួន​ក្នុងការ​ជួយ​ធ្វើ​កំណែ​ទំរង់​​យុត្តិធម៌​ និងalt​តុលាការ ។ លើស​ពី​នេះ​ទៅ​លោក​ក៏បាន​បញ្ជាក់ថា​ វាគ្មិន​ទាំង​អស់​ មិនគួរ​បង្ហាញនូវ​ឈ្មោះ​តុលាការ ចៅ​ក្រម រឺជនរងគ្រោះ​ក្នុង​ករណីសិក្សា និង​វិភាគ​ទាំងនេះទេ ។ ក្នុងឱកាសនេះដែរ​យើង​សង្កេតឃើញមាន​វាលគ្មិនមួយចំនួនបាន​ចូលរួមសិក្ខាសាលា ដូចជា​ លោក ប៊ូ សាវុន លោក​ កុយ នាម លោក ខូវ ចន្ថា លោក អ៊ឹម សុភា លោក តាន់ សេ ណារ៉ុង ឯកឧត្តម សួន វិសាល និង​វាលគ្មិនមួយ​ចំនួន​ទៀត ។

 
កិច្ចប្រជុំពិភាក្សា​របស់គណៈកម្មការ​ព្រហ្មទណ្ឌ បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃព្រហស្បតិ៍ ទី17 ខែមិថុនា ឆ្នាំ2010 ម៉ោង 16:04

altរសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១០​ គណៈ​កម្ម​ការ​ព្រហ្មទណ្ឌ​​របស់​គណៈ​​មេធាវី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​​មេធាវី ​ប៊ូ សាវុន​​ ប្រធាន​​គណៈ​​កម្មការ​​ព្រហ្មទណ្ឌ​និង​លោក​មេធាវី​ សួន​ វិសាល​ អគ្គលេខាធិ​ការ​​គណៈ​មេធាវី​​ ​​​បានរៀបចំកិច្ចប្រជុំពិភាក្សា​ទៅលើរបៀប​វារៈចំនួន៣ ៖ របៀបវារៈទី១ គឺ ការបន្តបង្ហាញ​ករណីសិក្សា​ទៅលើរឿង​ក្តីព្រហ្មទណ្ឌ​ របៀបវារៈទីពីរ ការពិភាក្សា​ទៅ​គម្រោង​សិក្ខាសាលា​​ស្តីពីករណីសិក្សា​នៃរឿងក្តីព្រហ្មទណ្ឌ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី ​៣០ ខែ មិថុនា ឆ្នាំ ២០១០ នៅក្រសួងយុត្តិធម៌ ។ របៀបវារៈទី៣ ស្តីពី ការ​ជ្រើស​រើស​​រឿងក្តី​ព្រហ្មទណ្ឌសម្រាប់​ធ្វើការបោះពុម្ពផ្សាយ​នៅក្នុងព្រឹត្តប័ត្រ​​គណៈ​មេធាវី​ប្រចាំ​ខែកក្កដា ។

 
ការចូលរួមវគ្គបណ្តុះបណ្តាលក្រុមមជ្ឈត្តករដំបូង បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃព្រហស្បតិ៍ ទី17 ខែមិថុនា ឆ្នាំ2010 ម៉ោង 09:02

altរសៀល​​ថ្ងៃ​ទី ​១៥ ​ខែ ​មិថុនា ​ឆ្នាំ ​២០១០​ ឯកឧត្តម ​ជីវ ​សុងហាក់ ​ប្រធាន​​គណៈ​មេធាវី​​​បាន​​អញ្ជើញ​​ចូល​​រួម​​បើក​វគ្គ​បណ្តុះ​បណ្តាល​​ក្រុម​​មជ្ឈត្តករ​​ដំបូង​។ គួរ​​គត់​​សំគាល់​ផង​​ដែរ​ថា​ នៅ​​ក្នុង​​វគ្គ​បណ្តុះ​​បណ្តាល​​ក្រុម​​មជ្ឈត្តករ​នេះ ​ក្នុង​​ចំណោម​​សិក្ខា​កា​ម​​ទាំង​អស់​​មា​ន​​សមាជិក​-សមាជិកា​​គណៈ​មេធាវី​ ចំនួន​ ២៦​ រូប​​ដែល​​ជា​មជ្ឈត្តករ​។

 
ការគ្រប់គ្រងគណៈ​មេធាវី​ និង ​ច្បាប់​ពាណិជ្ជ​កម្ម បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃអង្គារ ទី11 ខែឧសភា ឆ្នាំ2010 ម៉ោង 00:26

កាលពីថ្ងៃ ១០ ខែ ឧសភា ឆ្នាំ ២០១០ គណៈមេធាវី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សហការ​ជា​មួយ ​LAWASI​A​ បាន ​រៀប​ចំសិក្ខា​សាលា​មួយ​ស្តី​ ការគ្រប់​គ្រង​គណៈ​​មេធាវី​​ និង​ ​ច្បាប់​​ពាណិជ្ជ​កម្ម​​ ក្រោម​​ជំនួយ​​ឧបត្ថម្ភ​​ពី​​ក្រុម​​ មេធាវី​​កម្ពុជា​​អន្តរ​​ជាតិ​ ​ក្រុម​​មេធាវី​​សំរិទ្ធ​​ ការិ​យាល័យ​​មេធាវី​ប៊ុន​ និង ​សហការី​ និង​ ក្រុម​មេធាវី​មហានគរ​។ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​នេះ ​ឯកឧត្តម​ ជីវ​ សុង​ហាក់​ប្រធាន​គណៈ​មេធាវី​បាន​មាន​ប្រសាសន៍​ ថា ​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិន​ស្ថិត​នៅ​ឯ​កោ​តែឯងទេ ​ពោល​គឺ​យើង​មាន​ការ​ជួយ​គាំទ្រ​ពី​សមាជិក​នានា​នៃ ​LAWASIA​។ ថ្លែង​ក្នុង​មតិ​ចាប់​អារម្មណ៍ ​និង​គោលបំណង​សិក្ខាសាលា ​លោក​ លេសស្តឺ ​ហ័ង​ ប្រធាន​ LAWASIA​ ប្រទេស​ហុង​កុង ​និង ​ជា​ប្រធាន​ផ្នែក​អប់រំ​ និង​ ភាព​ជា​ដៃ​គូ​ បាន ​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​គណៈ​មេធាវី​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​ជា ​សមាជិក​ថ្មី​បំផុ​ត​របស់ ​LAWASIA។​

 
វគ្គបណ្តុះបណ្តាល​ស្តីពី "មូលដ្ឋាននៃ​អង្គហេតុចម្បង" បោះពុម្ព សំបុត្រអគ្គិសនី
ថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2010 ម៉ោង 00:19

កាល​ពី​រ​សៀល​​ថ្ងៃ​​ទី ​២០ ​ខែ​​ មេសា ​ឆ្នាំ ​២០១០​គណៈ​មេធាវី​​នៃ​​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​​ បាន​​បើក​​វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​​មូល​ដ្ឋាន​​នៃ​​អង្គ​ហេតុ​ចម្បង​​។ វគ្គ​បណ្តុះ​​បណ្តាល​​នេះ​​មាន​​រយៈ​ពេល​​បី​​ថ្ងៃ ​និង​ទទួល​បាន​​ជំនួយ​​ឧបត្ថម្ភ​​ពី​ទីភ្នាក់​ងារ​សហប្រតិបត្តិ​ការ​​អន្តរ​ជាតិ​​នៃ​​ប្រទេស​​ជប៉ុន​(JICA)​។​

 
<< ចាប់ផ្តើម < មុន 1 2 3 បន្ទាប់ > ចុងក្រោយ >>

ទំព័រទី 1 នៃ 3

រូបភាព​សកម្មភាព​នានា​

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

អត្ថន័យសំគាល់ត្រាគណៈមេធាវី និងសំគាល់ត្រាមេធាវី

បញ្ជី​សមាជិក​គណៈមេថាវី

ស្វែង​រក​មេធាវី

ដើម្បី​ស្វែង​រក​​មេធាវី សូម​ចូល​ទៅ​កាន់ទំព័រ សមាជិក​គណៈមេធាវី ​តាមរយៈ​ម៉ឺនុយ​ខាង​លើ ហើយ​ចុចលើ​ មេធាវី

វចនានុក្រមច្បាប់

ស្ថិតិ​អ្នក​ទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃ​នេះ133
mod_vvisit_counterម្សិល​មិញ320
mod_vvisit_counterសប្តាហ៍​នេះ809
mod_vvisit_counterសប្តាហ៍​មុន2167
mod_vvisit_counterខែ​នេះ4459
mod_vvisit_counterខែ​មុន9697
mod_vvisit_counterសរុប216959

ចំនួន​អ្នក​កំពុងទស្សនា ៖ 15
IP របស់​អ្នក 38.107.179.209
,
កាលបរិច្ឆេទ ៖ 15 កុម្ភៈ, 2012