ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី ស្រេង ម៉ីម៉ី នៅមន្ទីរសំរាកព្យាបាល និងសម្ភព ហ្ស៊ូលី

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅប្រគល់តាវកាលិកសម្រាប់មេធាវីកំពុងលំហែមាតុភាព និងជួបសួរសុខទុក្ខលោកស្រីមេធាវី ស្រេង ម៉ីម៉ី នៅមន្ទីរសំរាកព្យាបាល និងសម្ភព ហ្ស៊ូលី តាមការស្នើសុំ ស្របតាមសេចក្តីសម្រេចលេខ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី


នារសៀល ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ម៉ី ឧសភា សមាជិកគណៈកម្មការសុខុមាលភាពមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកតាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ប្រគល់ជូនលោកស្រីមេធាវី ស្រេង ម៉ីម៉ី ដែលមានលោកមេធាវី លឹម ប៊ុនលាង ជាស្វាមី ក្រោយពេលលោកស្រីបានសម្រាលបុត្រីមានឈ្មោះ លឹម ហ៊ួយហ្គិច កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ ក្រុមការងារបាននាំនូវសេចក្តីនឹករលឹក និងពាក្យពេជន៍ជូនពររបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ ជូនចំពោះលោកស្រីមេធាវី ស្រេង ម៉ីម៉ី ក្រុមគ្រួសារ និងបុត្រសូមមានសេចក្តីសុខ និង សុខភាពល្អ។ លោកស្រីមេធាវី ស្រេង ម៉ីម៉ី បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់ ឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានគិតគូរនិងយកចិត្តទុកដាក់ដល់មេធាវីដែលបានសម្រាលបុត្រដូចលោកស្រី។ លោកស្រីមេធាវី ស្រេង ម៉ីម៉ី បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធាន លោកជំទាវ និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ចដើម្បីឧត្តមភាពនិងកិត្យានុភាពវិជ្ជាជីវៈមេធាវី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

D1 432787599 923375919581630 599643503325746153 n

D2 432777544 923376049581617 50759592306759179 n

D3 432773223 923376032914952 4794390564883012325 n

D4 432987600 923376139581608 7734926948310254835 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top