• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

ជំនួបពិភាក្សាការងាររវាងគណៈមេធាវី ជាមួយគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC)

នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី និងលោកមេធាវី ប៊ុន ណាវីណា

អានបន្ត

សេចក្ដីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សមាជិក-សមាជិកា ទាំងអស់ជ្រាបថា គណៈមេធាវី នឹងរៀបចំមហាសន្តិបាតប្រចាំឆ្នាំលើកទី២២ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ។ ដូច្នេះបើសមាជិក-សមាជិកាមានបំណងលើកជាសំណូមពរ ឬញ្ញត្តិ ដែលទាក់ទង នឹងការប្រកបវិជ្ជាជីវៈមេធាវីសូមដាក់សំណូមពរ នឹងញ្ញត្តិ មកនាយកដ្ឋានរដ្ឋបាល ឬអ៊ីមែល This email address is being protected from spambots. You need JavaScript enabled to view it.

អានបន្ត

ការចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ នៃសពលោកមេធាវី សុខ ស៊ាម

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧  ប្រធានគណៈមេធាវី សមាជិកក្រុមប្រឹក្សា និងបុគ្គលិក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បានចូលរួមពិធីបុណ្យខួបគម្រប់៧ថ្ងៃ នៃសពលោកមេធាវី សុខ ស៊ាម ស្ថិតនៅខាងលិចពហុកីឡដ្ឋាន ខេត្តស្វាយរៀង ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

អានបន្ត

សេចក្ដីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី "កាតព្វកិច្ចបង់ពន្ធ" ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការ គណៈមេធាវីក្រោមអធិបតីភាព ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ព័ត៌មានលំអិតដូចមានភ្ជាប់ជូនដូចខាងក្រោម

អានបន្ត

សេចក្ដីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីឲ្យបានជ្រាបថា សារមន្ទីរប្រវត្តិសាស្រ្ត The Memorial of Caen នឹងរៀបចំការប្រគួតប្រជែង ស្ដីពី "សិទ្ធិមនុស្សអន្តរជាតិ" ។

អានបន្ត

ចូលរួមពិធីបុណ្យទក្ខិណានុប្បទានគំរប់៧ថ្ងៃ នៃសពលោកមេធាវី ស៊ុន អ៊ាម

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ក្រុមប្រឹក្សា និងបុគ្គលិក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងលោកប្រធានគណៈមេធាវី ចូលរួមពិធីបុណ្យទក្ខិណានុប្បទានគំរប់៧ថ្ងៃ នៃសពលោកមេធាវី ស៊ុន អ៊ាម ស្ថិតនៅភូមិត្រពាំងព្រឹង សង្កាត់១ ក្រុងក្រចេះ ខេត្តក្រចេះ ។

អានបន្ត