សិក្ខាសាលា ស្ដីពី នីតិវិធីនៃការចាត់ចែងរក្សាការពារ

នា​ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០២:០០ នាទី រសៀល គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន រៀបចំសិក្ខាសាលា ក្រោមប្រធានបទស្ដីពី “នីតិវិធីនៃការចាត់ចែងរក្សាការពារ”។
អានបន្ត

ពិធីបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជំនាន់ទី ១៥

នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង ០០នាទីព្រឹកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានរៀបចំពិធីបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជំនាន់ទី ១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សាការងាររវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា

នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៩:០០ ព្រឹក លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអគ្គលេខាធិការ និងលោកអគ្គលេខាធិការរងគណៈមេធាវី បានជួបប្រជុំពិភាក្សាការងារជាមួយមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។

អានបន្ត

កិច្ចប្រជុំពិភាក្សាការងាររវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការJICA

នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១០:៣០ ព្រឹក លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអគ្គលេខាធិការ និងលោកអគ្គលេខាធិការរងគណៈមេធាវី បានជួបប្រជុំពិភាក្សាការងារជាមួយអ្នកតំណាងនៃអង្គការ JICA អំពីការរៀបចំសិក្ខាសាលា ក្នុងវិស័យរដ្ឋប្បវេណី នៅគណៈមេធាវី។ អានបន្ត

សិក្ខាសាលាស្តីពី “នីតិវិធីដាស់តឿន”

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០២:០០ នាទី រសៀល គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន រៀបចំសិក្ខាសាលា ក្រោមប្រធានបទស្ដីពី “នីតិវិធីដាស់តឿន”។ អានបន្ត