ប្រធានគណៈមេធាវី

មេធាវី សួន វិសាល

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

១.១ ប្រវត្តិរូបផ្ទាល់ខ្លួន
មេធាវី សួន វិសាល អត្តលេខ ១៤៣ បានសច្ចាប្រណិធាននៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ១៩៩៧ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៦៥ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃរស់នៅផ្ទះលេខ ១៦បេ ផ្លូវលំ ក្រុមទី៣ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

១.២ ការសិក្សាអប់រំ
• បានបញ្ចប់មធ្យមសិក្សាសញ្ញាប័ត្រកម្រិត២ នៅឆ្នាំ១៩៨៥
• ទទួលបានអាហារូបករណ៍ទៅរៀន នៅសាកលវិទ្យាល័យ San Francisco, School of law សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៥-១៩៩៦ ដោយទទួលបានសញ្ញាប័ត្រជាគ្រូបង្គោលច្បាប់
• បានបញ្ចប់បរិញ្ញាប័ត្រច្បាប់ នៅវិទ្យាស្ថានជាតិគ្រប់គ្រង នៅឆ្នាំ ២០០០
• បានទទួលអាហារូបករណ៍ ទៅរៀននៅសាកលវិទ្យាល័យហុងកុង ទីក្រុងហុងកុង ក្នុងឆ្នាំ ២០០១-២០០២ ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់អន្តរជាតិ
• ជាបេក្ខជនបណ្ឌិតច្បាប់ ឆ្នាំ២០១០-២០១៣ ហើយកំពុងសិក្សាស្រាវជ្រាវ និងសរសេរនិក្ខេបទថ្នាក់បណ្ឌិតច្បាប់ស្តីពី “ឯករាជ្យភាពនៃស្ថាប័ន និងវិជ្ជាជីវៈមេធាវី” នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា
• បានសិក្សា និងទទួលសញ្ញាប័ត្រផ្នែកគ្រប់គ្រង និងដឹកនាំ រួមទាំងការចាត់តាំងគម្រោង និងរកជំនួយផ្នែកហិរញ្ញវត្ថុ
• បានបញ្ចប់ការសិក្សាភាសាអង់គ្លេសថ្នាក់មធ្យមសិក្សា ដោយទទួលបានសញ្ញាប័ត្រថ្នាក់ទី១២ នៃភាសាអង់គ្លេស នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអន្តរជាតិអូស្រ្តាលី

១.៣ បទពិសោធន៍ការងារ
• ចុងឆ្នាំ១៩៨៥ ៖ បានចូលបំរើការងារជាក្រឡាបញ្ជីនៅតុលាការក្រុងព្រះសីហនុ
• ១៩៩២-១៩៩៣ ៖ ធ្វើការងារជាមួយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាផ្នែកសិទ្ធិមនុស្សរយៈពេលជិត ៣ឆ្នាំ
• ១៩៩៤-២០០៤ ៖ ប្រធានបច្ចេកទេសមេធាវីនៅអង្គការក្រុមអ្នកច្បាប់សិទ្ធិមនុស្សអន្តរជាតិ
• ២០០៥-២០០៦ ៖ ធ្វើជាទីប្រឹក្សាច្បាប់នៅអង្គការមូលនិធីអាស៊ីដោយធ្វើការគ្រប់គ្រងគម្រោង និងកិច្ចការច្បាប់ទាំងមូលនៅក្នុងអង្គភាព
• ២០០៨-២០១២ ៖ ធ្វើជាអគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
• ២០០៩-បច្ចុប្បន្ននេះ ៖ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី
• ២០០៨-បច្ចុប្បន្ននេះ ៖ ជាប្រធានក្រុមហ៊ុនមេធាវីខ្មែរអប្សរា
• ១៩៩៧-បច្ចុប្បន្ននេះ ៖ សាស្រ្តាចារ្យច្បាប់នៅតាមសាកលវិទ្យាល័យបញ្ញាសាស្រ្ត សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យនានានៅកម្ពុជា

ទំនាក់ទំនង

អគារស្ថិតនៅ​កាត់ជ្រុង​ផ្លូវលេខ ១១២៩ និង​ផ្លូវ​លេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៦៤ ០៧៨
ទូរសារ ៖ (៨៥៥) ២៣ ៨៦៤ ០៧៦
អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ ៖ www.bakc.org.kh

Connet With Us

  

រូបភាព