អគ្គលេខាធិការដ្ឋាន

អគ្គលេខាធិការដ្ឋាន​នៃ​គណៈមេធាវី ត្រូវ​ដឹកនាំ​ដោយ​អគ្គលេខាធិការ​មួយរូប និង​មាន​អគ្គលេខាធិការរង​មួយចំនួន​ជា​ជំនួយការ ។ អគ្គលេខាធិការដ្ឋាន​មាន​តួនាទី និង​ភារកិច្ច​ដូចខាងក្រោម​៖

​​ -​គ្រប់គ្រង​បុគ្គលិក​ទាំងអស់ ដែល​ធ្វើការ​នៅ​គណៈមេធាវី ដូចជា​បុគ្គលិក​រដ្ឋបាល បុគ្គលិក​គណនេយ្យ និង​បុគ្គលិក​នៅតាម​នាយកដ្ឋាន​ផ្សេងៗ​ទៀត​

​​ -​ពិនិត្យ​តាមដាន​ពេល​ម៉ោង​ធ្វើការ​របស់​បុគ្គលិក និង​ធ្វើសំណើ​ជូន​ប្រធាន​គណៈមេធាវី​ដើម្បី​ដាក់ពិន័យ​ទៅលើ​បុគ្គលិក ដែល​មិន​គោរព​តាម​បទបញ្ជាផ្ទៃក្នុង និង​ពេល​ម៉ោង​ធ្វើការ 

​​-​រៀបចំ​របាយការណ៍​ស​កម្ម​ភាព​ការងារ​របស់​គណៈមេធាវី ជូន​ប្រធាន​គណៈមេធាវី ដើម្បី​ដាក់ជូន​មហាសន្និបាត​គណៈមេធាវី​

​​-​ព្រាង​លិខិតស្នាម និងសេចក្តីសម្រេច​ផ្សេងៗ ជូន​ប្រធាន​គណៈមេធាវី ដើម្បី​ចុះហត្ថលេខា​

​​-​រៀបចំ​របាយការណ៍​ជូន​ក្រុមប្រឹក្សា​គណៈមេធាវី ជាប្រចាំ​អំពី​សកម្មភាព​របស់​គ​ណៈ​មេធាវី​

​​-​រៀបចំ​របាយការណ៍​គម្រោង​ស្នើសុំ​ថវិកា ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​

​​-​ពិនិត្យ​ចំណូល​-​ចំណាយ​របស់​គណៈមេធាវី​

​​-​ចូលរួម​ជា​លេខាធិការ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈមេធាវី​

​​-​ពិនិត្យ​សកម្មភាព​របស់​នាយក​ដ្ឋា​ន​ដទៃទៀត​

​​-​ធ្វើ​សកម្មភាព​ដទៃទៀត​តាម​ការចាត់​តាំងរបស់​ប្រធាន​គណៈមេធាវី ។​

ទំនាក់ទំនង

អគារស្ថិតនៅ​កាត់ជ្រុង​ផ្លូវលេខ ១១២៩ និង​ផ្លូវ​លេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៦៤ ០៧៨
ទូរសារ ៖ (៨៥៥) ២៣ ៨៦៤ ០៧៦
អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ ៖ www.bakc.org.kh

Connet With Us

  

រូបភាព