នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ​

នាយកដ្ឋានគណនេយ្យត្រូវដឹកនាំដោយ​អគ្គហេរញ្ញិកមួយរូប និងមានជំនួយការគណនេយ្យមួយរូបព្រមទាំងបេឡាធិការ​មួយរូប ។ នាយកដ្ឋានគណនេយ្យ​ហិរញ្ញវត្ថុមានតួនាទី និង​ភារកិច្ច ដូចខាងក្រោម ៖
  • រៀបចំ និងបើកគណនីចរន្ត និងគណនីសន្សំ សម្រាប់រក្សា​មូលនិធិគណៈមេធាវី
  • កាន់កាប់បញ្ជីគណនេយ្យរួមរបស់គណៈមេធាវី
  • ប្រមូលប្រាក់ភាគទានសមាជិកគណៈមេធាវី និងមូលនិធិផ្សេងទៀតរបស់គណៈមេធាវី
  • បើកប្រាក់បៀវត្សជូនបុគ្គលិកនានារបស់គណៈមេធាវី
  • ចេញលិខិតជូនដំណឹង និងប្រមូលភាគទាន​ដែលសមាជិកមេធាវី​ពុំទាន់បានបង់
លើកគម្រោងចំណាយដាក់ជូន ​៖

ក.ក្រុមប្រឹក្សាគណៈមេធាវី ចំពោះចំណាយដែលមានទឹកប្រាក់លើសពី ៣,០០០ (បីពាន់)ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងសម្រេច
ខ.ប្រធានគណៈមេធាវិ ចំពោះទឹកប្រាក់តិចជាង ឬស្មើ ៣,០០០ (បីពាន់) ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ សម្រេច
  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ​ជូនប្រធានគណៈមេធាវីមេធាវី និង​ក្រុមប្​រឹក្សា​​គណៈមេធាវី
  • ធ្វើសកម្មភាពដទៃទៀតតាមការចាត់តាំងរបស់ប្រធានគណៈមេធាវី ។​

ទំនាក់ទំនង

អគារស្ថិតនៅ​កាត់ជ្រុង​ផ្លូវលេខ ១១២៩ និង​ផ្លូវ​លេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៦៤ ០៧៨
ទូរសារ ៖ (៨៥៥) ២៣ ៨៦៤ ០៧៦
អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ ៖ www.bakc.org.kh

Connet With Us

  

រូបភាព