មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី ​ត្រូវ​ដឹកនាំ​ដោយ​នាយក​មួយរូប និង​មាន​អគ្គលេខាធិការ​មួយរូប​ជា​ជំនួយការ ។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​មាន​តួនាទី និង​ភារកិច្ច​ដូចខាងក្រោម ៖
  • ​រៀបចំសេចក្តី​ព្រាង​នីតិវិធី​ប្រឡង​ជ្រើសរើស​ឲ្យ​ចូលរៀន​នៅ​មជ្ឈមណ្ឌល​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី និង​ប្រឡង​យក​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​
  • ​​រៀបចំ​កម្មវិធីសិក្សា និង​ការជ្រើសរើស​គ្រូ​បណ្តុះបណ្តាល​ជូន​ក្រុមប្រឹក្សា​គណៈមេធាវី​ពិនិត្យ​សម្រេច​
  • ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី បណ្តុះបណ្តាល​បន្ថែម​ដល់​មេធាវី​កម្មសិក្សា​រៀបចំ​វគ្គ​សុ​ក្រឹត្យ​ការ​ដល់​ មេធាវី​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​
  • ​ធ្វើ​របាយការណ៍​ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និង​ប្រចាំឆ្នាំ ជូន​ប្រធាន​គណៈមេធាវី​
  • ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆមាស​ជូន​ក្រុមប្រឹក្សា​គណៈមេធាវី​
  • ​ធ្វើ​សកម្មភាព​ដទៃទៀត​តាម​ការចាត់​តាំងរបស់​ប្រធាន​គណៈមេធាវី ។​

ទំនាក់ទំនង

អគារស្ថិតនៅ​កាត់ជ្រុង​ផ្លូវលេខ ១១២៩ និង​ផ្លូវ​លេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៦៤ ០៧៨
ទូរសារ ៖ (៨៥៥) ២៣ ៨៦៤ ០៧៦
អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ ៖ www.bakc.org.kh

Connet With Us

  

រូបភាព