• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចែកជូននូវឯកសណ្ឋានក្រុមកីឡាបាល់ទាត់គណៈមេធាវី នៅក្នុងឱកាសពិធីជប់លៀង ពិសារអាហារសាមគ្គី

កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០ ល្ងាច នៅភោជនីយដ្ឋានសួគា៍ (ទួលគោក) អនុគណៈកម្មាធិការបាល់ទាត់នៃគណៈមេធាវី ព្រមទាំងសិក្ខាកាមនៃវគ្គសុក្រឹតការចំពោះមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី ៤

បានរៀបចំពិធីជប់លៀង ពិសារអាហារសាមគ្គី ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ចំពោះសិក្ខាកាមនៃវគ្គសុក្រឹតការ វគ្គទី ៤ និងសមាជិកកីឡាករបាល់ទាត់គណៈមេធាវី។

  ក្នុងឱកាសនេះដែរ លោកមេធាវី សួន វិសាល បានផ្តល់កិត្តិយសចែកជូននូវឯកសណ្ឋានក្រុមកីឡាបាល់ទាត់គណៈមេធាវី ជូនដល់កីឡាករដែលមានវត្តមាន ចំនួនពីរឈុត ក្នុងម្នាក់ៗ។ ពិធីជប់លៀងបានប្រពឹត្តទៅដោយភាពសប្បាយរីករាយ ប្រកបដោយសា​មគ្គីភាពរវាងសហភាតាទាំងអស់។

24oct001

24oct002

24oct003

24oct004

24oct005

24oct006

24oct008

24oct010