• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២២ ក្រោមអធិបតីភាព លោក សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ក្រោមអធិបតីភាព លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ដោយមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវី។

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានរាយការណ៍ពីសកម្មភាពការងាររបស់គណៈមេធាវីក្នុងរយៈពេល ១ ឆ្នាំ កន្លងមក។ បន្ទាប់មកអង្គសន្និបាតបានធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៤ ពាក់ព័ន្ធនឹងវិជ្ជាជីវៈមេធាវី ហើយក្រុមពិភាក្សានីមួយៗមានភារកិច្ចធ្វើបទបង្ហាញជូនមហាសន្និបាត ដើម្បីជូនសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមដែលសហភាតាទាំងអស់បានលើកឡើង។

បន្ទាប់ពីមហាសន្និបាតបានបញ្ចប់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀងដើម្បីអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាជាភ្ញៀវកិត្តិយសជាច្រើនទៀត ព្រមទាំងវត្តមានសមាជិក-សមាជិកាគណៈមេធាវី។ ពិធីជប់លៀងនេះបានប្រព្រឹត្តទៅ និងបញ្ចប់ដោយភាពសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពខ្ពស់របស់មហាគ្រួសារមេធាវី រួមទាំងស្ថាប័នដែលជាដៃគូសហប្រតិបត្តិការ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាដៃគូពង្រឹងនីតិរដ្ឋនៅកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ដែលបានគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ពិធីជប់លៀងអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ដែលបានផ្តល់កិត្តិយសចូលរួមធ្វើជាអធិបតីក្នុងពិធីជប់លៀង និងឧបត្ថមកម្មវិធីជប់លៀងអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អ៊ុក សាវុធ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃ និងបានផ្តល់កិត្តិយសចូលរួមធ្វើជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ស្វាយ ស៊ីថា ដែលបានផ្តល់កិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានផ្តល់កិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
សូមគោរពថ្លែងអំណរគុណជូនចំពោះសហភាតាមេធាវីទាំងអស់ដែលបានបំពេញកាតព្វកិច្ចចូលរួម និងគាំទ្រមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទាំងស្មារតី និងហិរញ្ញវត្ថុ។
សូមថ្លែងអំណរគុណជូនចំពោះបុគ្គលិកគណៈមេធាវីទាំងអស់ និងក្រុមការងារទាំងអស់ជាកម្លាំងសរុប ដែលបានរួមចំណែកជួយរៀបចំ ចាត់ចែងឱ្យមហាសន្និបាតប្រចាំឆ្នាំលើកទី ២២ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅយ៉ាងល្អ និងរលូន ប្រកបដោយជោគជ័យ។

17oct001

17oct002

17oct003

17oct04