• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

លោកប្រធានគណៈមេធាវីចូលរួមកិច្ចប្រជុំក្រុមស្រាវជ្រាវច្បាប់ថ្នាក់តំបន់

កាលពីថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងលោកមេធាវី វ៉ា ពិសី សមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបានចូលរួម កិច្ចប្រជុំលើកទី៣នៃក្រុមការងារស្រាវជ្រាវច្បាប់ថ្នាក់តំបន់នៃគម្រោងគាំពារ កុមារ (ការប្រឆាំងការកេងប្រវ័ញ្ច ផ្លូវភេទកុមារ ក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍) ដែលរៀបចំឡើង ដោយក្រសួងយុត្តិធម៌ សហការជាមួយការិយាល័យអង្គការសហប្រជាជាតិស្តីពី គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)​។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅ នៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

 កិច្ចប្រជុំនេះមានអ្នកចូលរួមប្រមាណជា៧០នាក់ដែលជាតំណាងមកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ វៀតណាម និងថៃ) តំណាងអង្គទូត អ្នកជំនាញការអន្តរជាតិ​ និងតំណាងក្រសួងជាច្រើនផ្សេងៗបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ 

IMG 8850

IMG 8846