កិច្ចប្រជុំបុគ្គលិកដើម្បីត្រួតពិនិត្យការងារសម្រាប់មហាសន្និបាត និងការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាបានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារសម្រាប់មហាសន្និបាត និងការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន។


នៅក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពី ប្រធាន អនុប្រធាន នាយកដ្ឋាន ការិយាល័យ និងបុគ្គលិកគណៈមេធាវីទាំងអស់។