• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

សិក្ខាស្ដីពី "កាតព្វកិច្ចបង់ពន្ធ"

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ ព្រឹក នៅទីស្នាក់ការគណៈមេធាវី បានរៀបចំសិក្ខាសាលាស្ដីពី "កាតព្វកិច្ចបង់ពន្ធ" ក្រោមអធិបតីភាព លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។


វាគ្មិនធ្វើបទបង្ហាញ រួមមានឯកឧត្ដម វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកចៅក្រមតុលាការកំពូល គង់ តារាឆាត និងលោក អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី។
សមាសភាពចូលរួមអង្គសិក្ខាសាលារួមមានសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវី សរុបចំនួន២០៥ រូប ។
អង្គសិក្ខាសាលាបានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងប្រធានបទ និងបានលើកជាសំណូមពរមួយចំនួន ជូនឯកឧត្ដម វ៉ាន់ ពុទ្ធិពល អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិចារណាលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធនានា។
សិក្ខាសាលានេះ បានបញ្ចប់នៅវេលាម៉ោង ១២:៣០ ក្រោមបរិយាកាសស្និតស្នាល និង យោគយល់។

IMG 8503
IMG 8506
IMG 8505
IMG 8510
IMG 8518
IMG 8513
IMG 8522
IMG 8530
IMG 8533
IMG 8536
IMG 8540
IMG 8558
IMG 8565
IMG 8568
IMG 8570
IMG 8578
IMG 8579
IMG 8583
IMG 8584
IMG 8588
IMG 8590
IMG 8595
IMG 8600
IMG 8604
IMG 8612
IMG 8622
IMG 8624
IMG 8629
IMG 8637
IMG 8641
IMG 8653