• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

  សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

 • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

  នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

នាយកដ្ឋានការពារក្តីជូនជនក្រីក្រ

នាយកដ្ឋានការពារក្តីជូនជនក្រីក្រ ត្រូវដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយចំនួនជាជំនួយការ ។​ នាយដ្ឋានការពារក្តីជូនជន​ក្រី​ក្រ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

 • ទទួលបន្ទុករៀបចំផែនការ ការគ្រប់គ្រងសំណុំរឿងក្តីការពារ​ជនក្រីក្រ តាមការស្នើសុំរបស់តុលាការនានា ឬ​ប្រជាពលរដ្ឋ​
 • រៀបចំយុទ្ធសាស្រ្តក្នុងការការពារសិទ្ថិមនុស្ស សិទ្ធិកុមារ សិទ្ធិស្រ្តី និងសិទ្ធិផ្សេងៗទៀត​​តាមច្បាប់កំណត់​
 • ផ្តល់ការពិគ្រោះច្បាប់ដោយមិនគិតកម្រៃជូនជនក្រីក្រ
 • សហការជាមួយនាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ ដើម្បីរៀបចំគម្រោងស្នើសុំថវិកាពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សម្រាប់​ប្រតិបត្តិការការពារក្តីជូនជនក្រីក្រ
 • កត់ត្រានូវរឿងក្តីជនក្រីក្រ រួមទាំងការពិគ្រោះយោបល់ផ្នែកច្បាប់ទាំងអស់ ការពារសិទ្ធិមនុស្ស និងសិទ្ធិអ្នកទន់ខ្សោយ ដើម្បីជូនប្រធានគណៈមេធាវីជ្រាប និង​ដាក់ជាយុទ្ធសាស្រ្ត
 • រៀបចំសេចក្តីព្រាងលិខិតបេសកម្មការពារក្តីជូនជនក្រីក្រទៅតាមបណ្តាខេត្ត-រាជធានី ជូនប្រធានគណៈមេធាវីចុះ​ហត្ថលេខា
 • រៀបចំលិខិតស្នើសុំចំណាយលើរឿងក្តីនីមួយៗ រួមទាំងចំណាយ និងបេសកម្ម ដោយសហការជាមួយនាយកដ្ឋាន​គណនេយ្យហិរញ្ញវត្ថុ ដាក់ជូនប្រធានគណៈមេធាវីពិនិត្យ និងសម្រេច
 • ធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនប្រធានគណៈមេធាវី​
 • ធ្វើសកម្មដទៃទៀត​តាមការចាត់តាំង​របស់ប្រធានគណៈមេធាវី​​​។​