ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី អាណត្តិទី១០ ជូនប្រធានគណៈមេធាវី អាណត្តិទី១១ ពិធីចែកវិញ្ញាបនបត្រ សម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៣ ទី១៤ និងពិធីចែកវិញ្ញាបនបត្រសុក្រឹតការវិជ្ជាជីវៈមេធាវីសម្រាប់មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា៣២

នៅ​ថ្ងៃ​ទី​១​៩​ ខែ​ម​ក​រា ​ឆ្នាំ​២​០​១​៧​ ​គ​ណៈមេ​ធា​វីនៃ​ព្រះ​រា​ជា​ណាច​ក្រ​ក​ម្ពុជា ​បាន​រៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវី អាណត្តិទី១០ ជូនប្រធានគណៈមេធាវី អាណត្តិទី១១ ពិធីចែកវិញ្ញាបនបត្រ សម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី១៣ ទី១៤ និងពិធីចែកវិញ្ញាបនបត្រសុក្រឹតការវិជ្ជាជីវៈមេធាវីសម្រាប់មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ព្រមទាំងពិធីជប់លៀង អបអរសាទរប្រធានគណៈមេធាវីអាណត្តិទី១១ ក្រោមអធិបតីភាពរបស់ឯកឧត្ដមទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ប្រធានស្ថាប័នតុលាការ និងអយ្យការរាជធានី-ខេត្ត សិស្សមេធាវី និងមេធាវីដែលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ សរុបប្រមាណ ៤៥០ នាក់។
សិស្សមេធាវីជ័យលាភី ជំនាន់ទី១៣ ទី១៤ ព្រមទាំងមេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដែលត្រូវទទួលវិញ្ញាបនបត្រ មានចំនួនសរុប ៣៤៥ រូប។ បន្ទាប់ពីចប់ពិធីចែកវិញ្ញាបនបត្រ គណៈមេធាវីបានរៀបចំពិធីជប់លៀង អបអរសាទរប្រធានគណៈមេធាវីអាណត្តិទី១១ ដោយមានការចូលរួមពីសំណាក់សមាជិក-សមាជិកាគណៈមេធាវី និងភ្ញៀវកិត្តិយសយ៉ាងច្រើន ក្រោមបរិយាកាសសប្បាយរីករាយ។​​

Img 4
Img 3
Img 5
Img 1
Img 6
Img 2