• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

លោកប្រធានគណៈមេធាវីពិភាក្សាការងារជាមួយលោកប្រធានតុលាការខេត្ត

នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី រួមមានលោកមេធាវី ជូ ចាន់ធីរ៉ា លោកមេធាវី វ៉ា ពិសី និងលោកមេធាវី លីវ សុវណ្ណា

សមាជិកក្រុមប្រឹក្សាគណៈមេធាវី ព្រមទាំងលោកមេធាវី ពេជ្រ សូរិយា សមាជិកគណៈមេធាវី បានធ្វើដំណើរទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដើម្បីប្រជុំពិភាក្សាការងារជាមួយលោកប្រធានតុលាការខេត្ត ព្រះរាជអាជ្ញា និងមេធាវីប្រចាំខេត្ត ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការប្រកបវិជ្ជាជីវៈមេធាវី ការការពារក្តីជូនជនក្រីក្រ ព្រមទាំងកិច្ចសហការផ្សេងៗទៀត។