• មហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវី

    សកម្មភាពមហាសន្និតបាតប្រចាំឆ្នាំលើកទី ២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី ១១ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

  • ពិធីផ្ទេរតំណែងប្រធានគណៈមេធាវី

    នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភូគីត្រា គណៈមេធាវីបានរៀបចំពិធីផ្ទេរតំណែងរបស់ប្រធានគណៈមេធាវីអាណត្តិចាស់ ទៅកាន់ប្រធានគណៈមេធាវីអាណត្តិថ្មី។

ក្រុមប្រឹក្សាគណៈមេធាវី

តួនាទីនិងភារកិច្ចរបស់ក្រុមប្រឹក្សាគណៈមេធាវី

ក្រុមប្រឹក្សា​គណៈមេធាវី​ពិនិត្យ​ ដោះស្រាយ​គ្រប់​បញ្ហា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្ត​វិជ្ជាជីវៈ​មេធាវី ក្រុមប្រឹក្សា​គណៈមេធាវី​ធានា​ការបំពេញភារកិច្ច និង​ការពារ​សិទ្ធិ​របស់​មេធាវី ។ ក្រុមប្រឹក្សា​គណៈមេធាវី​មាន​ភារកិច្ច​ជាអាទិ៍ ដូចខាងក្រោម ៖

  • ​ធ្វើ​បទបញ្ជាផ្ទៃក្នុង និង​ក្រមសីលធម៌
  • ​សម្រេច​ឲ្យ​ចុះឈ្មោះ​ធ្វើ​កម្មសិក្សា និង​ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​គណៈមេធាវី​
  • ​សម្រេច​លើ​ការស្នើសុំ​អនុញ្ញាត​ទាំងឡាយ​ដែល​ធ្វើឡើង​ដោយ​មេធាវី​
  • ​ពិនិត្យ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងឡាយ ដែល​មេធាវី​មាន​ភារកិច្ច​ត្រូវដាក់​ឲ្យ​ពិនិត្យ ហើយ​បញ្ចេញមតិ​ណែនាំ​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​ទាំងនោះ
  • ​ត្រួតពិនិត្យ​ការកាន់កាប់​ទៀងទាត់​នៃ​បញ្ជី​គណនេយ្យ​របស់​មេធាវី​
  • ​ធានា​ការគោរពវិន័យ និង​ការដាក់វិន័យ​
  • ​ធានារ៉ាប់រង​ការរៀបចំ និង​ការគ្រប់គ្រង​សេវា​ទូទៅ​របស់​គណៈមេធាវី​
  • ​គ្រប់គ្រង​ទ្រព្យសម្បត្តិ និង​ថវិកា​របស់​គណៈមេធាវី កំណត់​ចំនួន​ទឹកប្រាក់​ភាគទាន​របស់​មេធាវី​ម្នាក់ៗ និង​បង់ប្រាក់​ធានា​រួម​សម្រាប់​វិជ្ជាជីវៈ​មេធាវី ។​
  • ​គ្រប់គ្រង​បេឡា​នៃ​មូលនិធិ​របស់​គណៈមេធាវី​
  • ​បញ្ចេញមតិ​លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់ទង​លើ​វិស័យ​យុត្តិធម៌ និង​សិទ្ធិ​របស់​មេធាវី ក្នុង​វិស័យ​ការពារ ជាអាទិ៍​នៅពេលដែល​មាន​ការ​​អញ្ជើញ​ពី​អាជ្ញាធរ​សាធារណៈ ។​

សមាជិក​ក្រុមប្រឹក្សាអាណត្តិទី៨

០១.មេធាវី សាំង វណ្ណៈ ១៥.មេធាវី សំ សុគង់
០២.មេធាវី អ៊ឹង កិរិយា ១៦.មេធាវី នង មានន្ទ
០៣.មេធាវី កែត ឃី ១៧.មេធាវី អ៊ូ ធីតាពៅ
០៤.មេធាវី អ៊ីវ ប៉ូលី ១៨.មេធាវី លី ពីង
០៥.មេធាវី ខៀវ សំបូរ ១៩.មេធាវី យឹម វិស្សុត
០៦.មេធាវី ជា សុកនួន ២០.មេធាវី លឹម ច័ន្ទលីដា
០៧.មេធាវី សាន់ ជួយ ២១.មេធាវី កៃ វិសាល
០៨.មេធាវី ថាន ផានិត ២២.មេធាវី ហូ លីហូវ
០៩.មេធាវី ជូ ចាន់ធីរ៉ា ២៣.មេធាវី វ៉ា ពិសី
១០.មេធាវី កេង សុម៉ាឡា ២៤.មេធាវី ជា ហុងរី
១១.មេធាវី ម៉ី ឧសភា ២៥.មេធាវី សៅ កញ្ញា
១២.មេធាវី សេង សុខឃីម ២៦.មេធាវី ម៉ុន វិមានចំប៉ា
១៣.មេធាវី លីវ សុវណ្ណា ២៧.មេធាវី ឈីសម្បត្តិ
១៤.មេធាវី ឈីវ ភិរម្យ