ការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

    នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ០៦ រូប មានលោកមេធាវី លីវ សុវណ្ណា លោកស្រីមេធាវី សៅ កញ្ញា លោកមេធាវី វ៉ា ពិសី លោកមេធាវី ជូ ចាន់ធីរ៉ា ជាសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី និងលោកមេធាវី យុង ផានិត អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពាក់ព័ន្ធនិងការងារការពារក្តីជូនជនក្រីក្រ ការកែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការ ព្រមទាំងកិច្ចសហការផ្សេងៗទៀត។
IMG 7403
IMG 7413IMG 7414
IMG 7415

ទំនាក់ទំនង

អគារស្ថិតនៅ​កាត់ជ្រុង​ផ្លូវលេខ ១១២៩ និង​ផ្លូវ​លេខ ១៩៣០ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ៖ (៨៥៥) ២៣ ៨៦៤ ០៧៨
ទូរសារ ៖ (៨៥៥) ២៣ ៨៦៤ ០៧៦
អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ ៖ www.bakc.org.kh

Connet With Us

  

រូបភាព