ប្រធានគណៈមេធាវីជួបពិភាក្សាការងារជាមួយប្រធានសាលាដំបូងខេត្តកណ្តាលស្តីពីតួនាទីប្រតិភូគណៈមេធាវីប្រចាំខេត្តកណ្តាល

នៅថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាដំបូងខេត្តកណ្តាល លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណា​ចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូរួមមានសមាជិកក្រុមប្រឹក្សាគណៈមេធាវី​ បុគ្គលិកនាយកដ្ឋាន​ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ

ព្រមទាំងសមាជិកប្រតិភូគណៈមេធាវីនៅខេត្តកណ្តាលជួបសំណេះ​សំណាល និងពិភាក្សាការងារ​ជាមួយលោកប្រធានសាលាដំបូងខេត្តកណ្តាល។ គោលបំណងនៃកិច្ចប្រជុំគឺ

១) បង្ហាញពីសកម្មភាពការងាររបស់គណៈមេធាវី

២) បង្ហាញសមាសភាពប្រតិភូគណៈមេធាវីតាមខេត្ត និងតួនាទីរបស់ប្រតិភូ

៣) គោលនយោបាយពាក់ព័ន្ធនឹងការទទួលរឿងក្តីការពារជូនជនក្រីក្រ

៤) ការស្នើសុំរៀបចំតុរបស់មេធាវីនៅក្នុងសវនាការ

៥) ការស្នើសុំបន្ទប់នៅក្នុងសាលាដំបូងដើម្បីឲ្យប្រតិភូគណៈមេធាវីតាមខេត្តធ្វើកិច្ចការ

កិច្ចប្រជុំបានបញ្ចប់ដោយ បរិយាកាសរីករាយ និងទទួលខុសត្រូវខ្ពស់។ 

1 1

1 1

1 1

1 1

1 1

1 1