គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត

ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងណែនាំពីគោលការណ៍នៃការទទួល បែងចែក និងការចំណាយលើរឿងក្តីក្រីក្រ ព្រមទាំងបានឱ្យប្រតិភូគណៈមេធាវីរាយការណ៍ពីលទ្ធផលការងារ និងបញ្ហាប្រឈមនានានៅក្នុងរាជធានី-ខេត្ត ។