សកម្មភាពក្រុមការងារគណៈមេធាវីដឹកនាំដោយលោកមេធាវី លីវ សុវណ្ណា ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រនៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ

នាថ្ងៃអង្គារ ៨រោច និងពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោកមេធាវី លីវ សុវណ្ណា ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ និងក្រុមការងារមាន លោកមេធាវី ញ៉ ញេន កញ្ញាមេធាវី លី រតនា លោកមេធាវី ជួន សេដ្ឋសម្ផស្ស និងលោកមេធាវី វ៉ា សំរិត ជាមេធាវីតំណាងដោយអាណត្តិជូនប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋរងគ្រោះនៅខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ ដើម្បីរៀបចំពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអំពើឆបោករបស់ក្រុមហ៊ុន Empire Big Capital Limited (EBC)
 
និងបានចូលជួបពិភាក្សាជាមួយឯកឧត្តម ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្ត សៀមរាប និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធិ ង៉ុប ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ។

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

news10 01 18

សកម្មភាពក្រុមការងារគណៈមេធាវីនៅខេត្តសៀមរាបថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨

sr

sr

sr

sr

sr