គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងមេធាវីការពារក្ដីជូនជនក្រីក្រ ចុះជួបប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដើម្បីដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋដោយឥតគិតកម្រៃ

នាថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងមេធាវីការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃដឹកនាំដោយលោកមេធាវី លីវ សុវណ្ណា ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ និងក្រុមការងារមាន លោកមេធាវី ញ៉ ញេន កញ្ញាមេធាវី លី រតនា លោកមេធាវី ជួន សេដ្ឋសម្ភស្ស និងលោកមេធាវី វ៉ា សំរិត

ជាមេធាវីតំណាងដោយអាណត្តិជូនប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋរងគ្រោះនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដើម្បីរៀបចំពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអំពើឆបោករបស់ក្រុមហ៊ុន Empire Big Capital Limited (EBC) ។

new09 01 185

new09 01 185

new09 01 185

new09 01 185

new09 01 185

new09 01 185

new09 01 185

new09 01 185

newsub