ជំនួបពិភាក្សារវាងគណៈមេធាវី​និងបណ្ឌិតសភានគរបាលកម្ពុជាលើកិច្ចសហប្រត្តិបត្តិការក្នុងការបណ្តុះបណ្តាលច្បាប់ដល់សិស្សនគរបាល

នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី រួមមានសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី ជួបពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុង ការបណ្តុះបណ្តាលច្បាប់ដល់សិស្សនគរបាល នៃបណ្ឌិតសភានគរបាលកម្ពុជា។

ជាលទ្ធផលនៃជំនួបពិភាក្សា ស្ថាប័នទាំងពីរបានឯកភាពសហការគ្នារៀបចំអនុស្សរណះនៃការយោគយល់សម្រាប់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងច្បាប់ដល់សិស្សនគរបាលនៃបណ្ឌិតសភាកម្ពុជា សម្រាប់ឆ្នាំសិក្សាថ្មីខាងមុខនេះ កិច្ចពិភាក្សាបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងយោគយល់។

NEWS29 003

NEWS29 001

NEWS29 002

 

NEWS29 004

NEWS29 005