ការចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនិងអគ្គស្នងការនគរបាលជាតិ

ការចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌច្បាប់លើវិស័យយុត្តិធម៌ជាមួយអគ្គស្នងការនគរបាលជាតិនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានដឹកនាំប្រតិភូគណៈមេធាវី រួមមានសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌច្បាប់លើវិស័យយុត្តិធម៌ជាមួយឯកឧត្តម កង សាខន អគ្គស្នងការរងនគរបាលជាតិទទួលផែនយុត្តិធម៌។ 

ជាលទ្ធផលនៃជំនួបពិភាក្សា ស្ថាប័នទាំងពីរបានឯកភាពសហការគ្នាទៅវិញទៅមកក្នុងក្របខណ្ឌច្បាប់ជាធរមាន ដើម្បីបម្រើវិស័យយុត្តិធម៌ក្នុងសង្គម។ ជំនួបនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ យោគយល់ និងសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួតរវាងស្ថាប័នទាំងពីរ។

news27 1217 002

news27 1217 007

 

news27 1217 007

news27 1217 007

news27 1217 007

news27 1217 007

news27 1217 007

news27 1217 007

news27 1217 007