កិច្ចពិភាក្សារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌ ដែលបានឯកភាពគ្នាធ្វើការណែនាំទៅសាលាជម្រះក្តីរាជធានី-ខេត្ត

នារសៀលថ្ងៃទី១០រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស ២០១៧ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

លោកមេធាវី លីវ សុវណ្ណា សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងជាប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី លោកស្រីមេធាវី សៅ កញ្ញា សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានជួបពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្នុងកិច្ចពិភាក្សានោះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌ បានឯកភាពគ្នាធ្វើការណែនាំទៅសាលាជម្រះក្តីរាជធានី-ខេត្ត លើការងារបញ្ជូនឯកសារពាក់ព័ន្ធការការពារក្តីជូនជនក្រីក្រ ដោយប្រើប្រាស់យន្តការការងាររបស់ប្រតិភូគណៈមេធាវីប្រចាំតាមខេត្តនីមួយៗ ។