ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ដើម្បីជួបសម្តែងការគួរសមជាមួយ ឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រោមឳវាទនៅទីស្តីការក្រសួងទេសចរណ៍

នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ដើម្បីជួបសម្តែងការគួរសមជាមួយ ឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងមន្រ្តីក្រោមឳវាទនៅទីស្តីការក្រសួងទេសចរណ៍។

Read more...

ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា

នៅរសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានជំនួបរវាង គណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

Read more...

ពិធីពិធីបិទវគ្គបណ្តុះបណ្តាលវគ្គសុក្រឹតការវគ្គទី៨ មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី

នៅរសៀលថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីពិធីបិទវគ្គបណ្តុះបណ្តាលវគ្គសុក្រឹតការដល់មេធាវីចូលប្រកបវិជ្ជាជីវៈមេធាវី តាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី វគ្គទី៨ក្រោមអធិបតីភាពលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

Read more...

បេសកកម្មជួបជាមួយប្រធានពន្ធនាគារតាមបណ្តាខេត្ត

ចាប់ពីថ្ងៃទីថ្ងៃចន្ទ ២ រោច ដល់ ៤ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរងគណៈមេធាវី និងលោកស្រីមេធាវី លឹម ច័ន្ទលីដា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក គណៈមេធាវី លោកស្រីមេធាវី សួន ធារី បានចុះបេសកកម្មជួបជាមួយលោកប្រធានពន្ធនាគារតាមបណ្តាខេត្តចំនួន០៧

Read more...

ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បាទទួលជួបពិភាក្សាជាមួយសហព័ន្ធមេធាវីជប៉ុន

នៅរសៀលថ្ងៃអង្គារ ០៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បាទទួលជួបពិភាក្សាជាមួយសហព័ន្ធមេធាវីជប៉ុន ប្រព្រឹត្តនៅគណៈមេធាវីកម្ពុជា លើគម្រោង “ការលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌“ ដែលមានរបៀបវារៈដូចខាងក្រោម៖

Read more...

លោកមេធាវី គង់ សំអុននិងលោកមេធាវី កែ ប៊ុនធឿនបានចូលរួមប្រជុំសិក្សាស្វែងយល់ពីដំណើរការរបស់មណ្ឌលសេវាកម្មយុត្តិធម៌

នៅរសៀលថ្ងៃចន្ទ ០២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងលោកមេធាវី កែ ប៊ុនធឿន ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ

Read more...

ការជួបសំណេះសំណាលស្វែងយល់ពីគណៈមេធាវី និងការចូលប្រកបវិជ្ជាជិវៈមេធាវីនៅទីស្នាក់ការគណៈមេធាវី

នាថ្ងៃព្រហស្បត្តិ៍ ១៣ កើត ខែមាឃ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:00 រសៀល នៅទីស្នាក់ការគណៈមេធាវី លោកមេធាវីសួន វិសាល ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរងនៃគណៈមេធាវី

Read more...

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌​កម្ពុជា

នៅថ្ងៃព្រហស្បតិ៍ទី ៦ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកិច្ចការពារកុមារក្នុងប្រព័ន្ធយុត្តិធម៌​កម្ពុជា ក្រោមអធិបតិភាពឯឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

Read more...

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី

នៅថ្ងៃចន្ទ ០៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានពិភាក្សាការងារនិងទទួលទានអាហារថ្ងៃត្រង់ជាមួយឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា

Read more...

លោក លីវ សុវណ្ណា អគ្គលេខាធិការង និងសហការីរួមជាមួយប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ចាម បានចុះជួបពិភាក្សាការងារ និងពិនិត្យទីតាំងសាងសង់បន្ទប់មេធាវីដាច់ដោយឡែក ក្នុងពន្ធនាគារខេត្តកំពង់ចាម និងខេត្តត្បូងឃ្មំ

នៅថ្ងៃចន្ទ ០៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ៈ៤០នាទីព្រឹក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក លីវ សុវណ្ណា អគ្គលេខាធិការងតំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកស្រីមេធាវី លឹម ច័ន្ទលីនដា ប្រធាននាយកដ្ឋានរដ្ឋបាលគណៈមេធាវី

Read more...